ភ្នំពេញ៖ រថយន្ត ISUZU ជាមួយការឌីហ្សាញបែបថ្មី ស៊េរី ឆ្នាំ 2019 របស់ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងត្រូវដាក់តាំងបង្ហាញជាលើកដំបូង នៅផ្សារទំនើប Aeon Mall 2 ចាប់ពីថ្ងៃទី 01-02 ខែធ្នូ ឆ្នាំ 2018 ពីម៉ោង 9:00 ព្រឹក ដល់ម៉ោង 9:00 យប់។

រថយន្ត ISUZU បានបំពាក់បន្ថែម Options ប្រពន្ធ័ការពារសុវត្ថិភាព និងគ្រឿងតុបតែងថ្មីៗជាច្រើន ទាំងផ្នែកខាងក្រៅ និងខាងក្នុង ដែលធ្វើឱ្យរថយន្ត ISUZU កាន់តែមានភាពទំនើប និងទាក់ទាញបំផុត។

ពិធីតាំងបង្ហាញរថយន្ត ISUZU

ក្នុងឱកាសដាក់តាំងបង្ហាញនេះ អតិថិជនគ្រប់ៗគ្នានឹងទទួលបានការផ្តល់ជូនជាពិសេសបំផុតសម្រាប់កក់ ឬទិញរថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power ម៉ូដែល 2019 ដូចជា:

- ផ្តល់ជូនតម្លៃយ៉ាងពិសេសបំផុត
- ប័ណ្ណចាក់ប្រេង ១០០ លីត្រ
- ប័ណ្ណសា្នក់នៅរមណីដ្ឋានវីគិរីរម្យមួយយប់
- ផ្ដល់ជូនការបិទស្ទិកគ័រការពារកាំរស្មី UV មួយឈុត
- ការធានាជូនពីរោងចក្រផ្ទាល់រហូតដល់ ០៣ ឆ្នាំ
- កញ្ចាប់ថែទាំរថយន្ត VVIP

រឹតតែពិសេសជាងនេះ អតិថិជននឹងមានសំណាងល្អអាចឈ្នះរង្វាន់ជាលើកទី២ មានដូចជា:

- រង្វាន់ជាលុយសុទ្ធ ៣,០០០ ដុល្លារ 
- ទូរសព្ទដៃ ម៉ាក Iphone X
- បុងប្រេងម៉ាស៊ូត ៥០០ លីត្រ

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានធ្វើការប្រគំតន្រ្តី Isuzu D-MAX Blue Power Concert ដ៏ធំអស្ចារ្យ ដែលមិនធ្លាប់មានពីមុនមកជាមួយកំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាសដូចជាលោក ព្រាប សុវត្តិ កញ្ញា ពេជ្រ សោភា កញ្ញា ប៉ាច គឹមមួយ និងកូនៗសំណប់ចិត្តរបស់លាក ព្រាប សុវត្តិ ដែលនឹងប្រារព្ធឡើងនាថ្ងៃសៅរ៍ ទី 01 ខែធ្នូ ឆ្នាំ 2018 នៅមុខសាលមហោស្របកោះពេជ្រ ចាប់ពីម៉ោង 6:00 ល្ងាចតទៅ។

សំបុត្រចូលរួមទស្សនាតម្លៃត្រឹមតែ 3$ ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង 100 រង្វាន់ដូចខាងក្រោម៖

1. រថយន្ត ISUZU D-max 2019
2. ម៉ូតូ Honda Dream 2019
3. ដំណើរកម្សាន្តទៅប្រទេស សិង្ហបូរី និង ម៉ាឡេស៊ី
4. ទូរស័ព្ទដៃ Oppo F9
5. ឧបករណ៍បំពងសម្លេង JBL Xtreme2
6. ប័ណ្ណចាក់ប្រេងឥន្ធនៈ Tela
7. ប័ណ្ណទិញទំនិញនៅផ្សារទំនើប Aeon
8. កាតទូរស័ព្ទ Smart

សូមអញ្ជើញចូលរួមទស្សនា ការតាំងបង្ហាញរថយន្ត ការបើករថយន្តល្បង និងការប្រគំតន្ត្រី ដើម្បីទទួលបានសំណាងល្អគ្រប់ៗគ្នា។

សម្រាប់ព័ត៌មានលំអិតទូរស័ព្ទ 023 950 084 / 077 66 88 99 ឬ មកទស្សនាផ្ទាល់នៅអគារតាំងបង្ហាញ ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

ពិធីតាំងបង្ហាញរថយន្ត ISUZU
ពិធីតាំងបង្ហាញរថយន្ត ISUZU
ប្រគំតន្រ្តី Isuzu D-MAX Blue Power Concert

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]