អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានសម្រេចបន្ដកុងត្រាថ្មីជាមួយអ្នកចាំទី David de Gea រយៈពេលមួយឆ្នាំបន្ថែមទៀត គឺគិតចាប់ពីរដូវកាលក្រោយ ២០១៩-២០២០។

បន្ទាប់ពី អ្នកចាំទីក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនចាប់ផ្ដើមគិតថា រូបគេអាចនឹងចាកចេញពីកីឡដ្ឋាន Old Trafford ដើម្បីទៅចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុង Turin រួចមក ក្លិបយក្សអង់គ្លេសមួយនេះ បានសម្រេចផ្ដល់កុងត្រាថ្មីដល់រូបគេ ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២០ ដោយគិតចាប់ពីរដូវកាលក្រោយនេះទៅ។

យ៉ាងណាមិញ ក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេស ២០សម័យកាលខាងលើនេះ នៅសល់អ្នកចាំទីតែ ៣រូបប៉ុណ្ណោះ ដោយបូករួមទាំង de Gea ម្នាក់ផងដែរ ហើយនៅក្នុងនោះរួមមានដូចជា៖ អ្នកចាំទី Sergio Romero និងអ្នកចាំទី Lee Grant ដែលទើបផ្លាស់ពីក្រុម Stoke City កាលពីដើមរដូវកាលកន្លងទៅ។

David de Gea
David de Gea

គួរឲ្យដឹងថា អ្នកចាំទី David de Gea បានផ្លាស់ពីក្រុម Atlético Madrid មកកាន់ក្លិបបិសាចក្រហម Manchester United នៅក្នុងឆ្នាំ ២០១១ ហើយរូបគេធ្លាប់បង្ហាញខ្លួនឲ្យក្លិបយក្សអង់គ្លេសនេះបានចំនួន ៣៣៣ប្រកួតរួចមកហើយ ក្រោយពីរូបគេបានចាយពេលនៅលើទឹកដីអង់គ្លេសអស់រយៈពេល ៧ឆ្នាំកន្លងមក៕

David de Gea
David de Gea
David de Gea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]