ថៃ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ពីតារាសម្តែងស្រី Matt Peranee ដែលមួយរយៈកន្លងមក រូបនាង ត្រូវបានគេប្រមាថមើលងាយ ក៏ព្រោះតែផ្ទុះរឿងយកប្តី ពីតារាសម្តែងស្រី Aff Taksaorn។

ក្នុងនោះ រវាង លោកSongkran និងនាងMatt ក៏បានចេញមុខបកស្រាយផងដែរ ថាអ្នកទាំងពីរ ពិតជាមានទំនាក់ទំនងស្នេហានឹងគ្នាមែន តែក្រោយពេលលែងលះជាមួយនឹងAff Taksaorn មិនមែនទាក់ទងគ្នាមុននោះទេ ។ ប៉ុន្តែទោះបីជា យ៉ាងណា ក៏មនុស្សជាច្រើននៅ តែមិនជឿ ហើយនៅតែគិតថា ពួកគេ លួចទាក់ទងគ្នា រហូតខាងស្រី ក៏បែកសង្សារ ដែលស្រលាញ់គ្នា១៤ឆ្នាំ និងខាងប្រុស ក៏លែងលះប្រពន្ធ។

ក្នុងនោះដែរ គេក៏ចាប់អារម្មណ៍ ថា តាំងពីនាងMatt ទទួលនូវរឿងមួយនេះមក គឺមានចំណុចមួយចំនួនបានផ្លាស់ប្តូរ ទាំងជីវិតឯកជន កេរ្តិ៍ឈ្មោះ និងការងារសិល្បៈ។

តើផ្លាស់ប្តូរអ្វីខ្លះ តាមដានទាំងអស់គ្នា៖

១) រឿងភាគល្បីដែលទិញសិទ្ធិពី កូរ៉េ យកមកសម្តែង រឿង«សង្សារខ្ញុំជាមនុស្សភពផ្កាយ» ដែលកំពុងថតជាមួយនឹង តារាសម្តែងប្រុស លោក Nadech Kugimiya ក៏ត្រូវផលិតករ ផ្អាកថតបណ្តោះអាសន្ន ក៏ព្រោះតែពេលនេះ មានរឿងអាស្រូវរបស់នាង។

២) ត្រូវម្ចាស់ផលិតផល ឬស្ពតផ្សេង ដកនាងចេញ ដាក់តារាស្រី ផ្សេងជំនួស ដោយគេយល់ឃើញថា បើបន្តដាក់នាងទៀត ហ្វេនៗ នឹងលែងគាំទ្រផលិតផលរបស់ពួកគេ ទើបពួកគេ សម្រេចចិត្ត រកតារាផ្សេង មកផ្សាយជំនួសនាងវិញ។

៣) ត្រូវគេប្រមាថមើលងាយ ទាំងក្នុងបណ្តាញសង្គម និង នៅខាងក្រៅ ដោយពួកគេ បានប្រើពាក្យសម្តីធ្ងន់ៗ លើនាង ក្រោយពីរឿងមួយនេះ ត្រូវបានសាយភាយខ្លាំង។ ក្នុងនោះ ក៏មានមនុស្សជាច្រើន បាននិយាយថា ចាប់ពីពេលនេះទៅ រឿងភាគរបស់នាង ពួកគេ លែងមើលតទៅទៀត ព្រោះស្អប់មុខនាងពេក។ ជាពិសេស គេក៏កាន់តែ អាណិត និងលើកទឹកចិត្ត ទៅនាងAff Taksaorn ដែលជាអតីតភរិយារឹតតែខ្លាំង។

៤) មិនសូវមានមុខក្នុងកម្មវិធី និងឆាកដូចមុន ដោយសារតែរឿងអាស្រូវដ៏ក្តៅគគុក ដូច្នេះក៏បណ្តាកម្មវិធីនានា ផ្អាកយកនាងមកចូលរួមបណ្តោះអាសន្នសិន ផងដែរ៕

Matt Peranee
Matt Peranee
Songkran
Songkran
រូបភាពពីអតីតកាល
ត្រូវគេចាប់បាន ថាអ្នកទាំងពីរ លួចទាក់ទងគ្នា
Aff Taksaorn និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]