តារាសម្តែងប្រុសល្បីឈ្មោះពីររូបប្រចាំទូរទស្សន៍TVBគឺ Bosco Wong និង Vincent Wong នឹងធ្វើអោយកក្រើកភីអិនអិននៅវេលាថ្ងៃត្រង់ក្នុងរឿងភាគថ្មីចំណងជើងថា «ស្នេហា និងការលោភលន់» ។ រឿងនេះ ត្រូវបានផលិតនិងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍TVB ក្នុងឆ្នាំ២០១៧ និងទទួលបានពានរង្វាន់ជាសាច់រឿងល្អប្រចាំឆ្នាំផងដែរ។

«ស្នេហា និនការលោភលន់» ​ជារឿងបែបសម័យ ឆ្លុះបញ្ចាំងពីគ្រួសារអភិជនពីរដែលមានឋានះនិងមានលុយនៅក្នុងទីក្រុងហុងកុងតែចេញពីប្រភពផ្សេងគ្នា។ គ្រួសារទីមួយ គឺជាគ្រួសារដែលប្រកបដោយចំនេះដឹង លំដាប់ខ្ពស់ គ្រួសារមួយនេះត្រូវបានប្រៀបធៀបជាកំពូលអ្នកមានស្មើមេឃ និងមានការរស់នៅឆើតឆាយ ស៊ីវិល័យ។ចំនែកគ្រួសារមួយទៀតក៏ត្រូវបានគេទទួលស្គាល់ថាជាគ្រួសារអ្នកមានដូចគ្នា​ ប៉ុន្តែភាពមានបាននេះដោយសារតែការរកស៊ីគឺលក់តែទឹកដោះគោតាមបែបហុងកុង។ពេលមួយគ្រួសារទាំងពីរក៏ត្រូវបានចាប់ដៃគ្នារកស៊ី​ ប៉ុន្តែដោយសារតែគោលការណ៍ ឆន្ទៈ ​និងគំនិតក្នុងការអភិវឌ្ឈន៍មានភាពខុសគ្នា ទើបធ្វើអោយពួកគេមានខ្វែងគំនិត និងមានជម្លោះមិនចេះចប់។ តើគ្រួសារទំាងពីរអាចចុះសម្រុងគ្នាដោយរបៀបណា? តើអ្នកណាជាអ្នកសម្រុះសម្រួលរវាងគ្រួសារទាំងពីរ?

«ស្នេហា និងការលោភលន់» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង

១១:០០-១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ល្បិចក្នុងរាជវាំងវគ្គ២»៕

ទស្សនាឈុតខ្លីខាងក្រោម៖

រឿង «ស្នេហា និងការលោភលន់»
រឿង «ស្នេហា និងការលោភលន់»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]