ចិន៖ យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាស្តាស្ត្រចិនបានបង្ហាញពីគម្រោងស្រាវជ្រាវថ្មីមួយដែលពួកគេគ្រោងប្រើមនុស្សយន្តឈ្លាសវៃទាំងអស់ ដើម្បីសាងសង់មូលដ្ឋានគ្រឹះមួយនៅបាតសមុទ្រដ៏ជ្រៅ។

យោងតាមសារព័ត៌មានចិន South China Morning Post ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា គម្រោងសាងសង់មូលដ្ឋានគ្រឹះនៅបាតសមុទ្រលើកនេះ មិនត្រូវការប្រើកម្លាំងមនុស្សសូម្បីម្នាក់។  ពួកគេបានជ្រើសយកកម្លាំងម៉ាស៊ីន និងមនុស្សយន្តឈ្លាសវៃរបស់ពួកគេឲ្យធ្វើការទាំងអស់នេះវិញ។

គ្រឿងយន្តដែលចិនគ្រោងទម្លាក់ចូលសមុទ្រ
គ្រឿងយន្តដែលចិនគ្រោងទម្លាក់ចូលសមុទ្រ

យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា នេះជាគម្រោងដំបូងបំផុតដែលចិនប្រើមនុស្សយន្តសម្រាប់ស្ថាបនានិងសិក្សាពីគម្រោងទាំងមូល។

គួរបញ្ជាក់ថា មនុស្សយន្តឈ្លាសវៃបំពាក់ដោយប្រព័័ន្ធ AI អាចជ្រមុជទឹកក្នុងជម្រៅចន្លោះពី ៦ ០០០ម៉ែត្រ ទៅ ១១ ០០០ម៉ែត្រ ទៅបាតសមុទ្រ។

មិនតែប៉ុណ្ណោះ អ្នកវិទ្យាសាស្ត្រជំនាញៗរបស់ចិននឹងទម្លាក់វាចូលទៅក្នុងផ្ទៃសមុទ្រចិនភាគខាងត្បូង ដើម្បីចុះទៅរុករកនៅតំបន់នោះ  សង់ទិន្នន័យ និងស្វែងរកទីកន្លែងថ្មីៗដែលមាននៅបាតសមុទ្រ។

យើងដឹងរួចមកហើយថា ទឹកសមុទ្របានគ្របដណ្តប់ផ្ទៃដីច្រើនជាង ៧០ភាគរយនៃផ្ទៃផែនដីទាំងមូល។ ដូចនេះហើយទើបចិនបង្កើតមនុស្សយន្តដើម្បីយកទៅរុករកអ្វីដែលគេមិនទាន់រកឃើញនៅបាតសមុទ្រ។

យោងតាមសេចក្តីរាយការណ៍របស់ SCMP បានបង្ហាញថា កញ្ចប់ទឹកប្រាក់ដែលចិនគ្រោងចំណាយលើគម្រោងនេះប្រមាណ ១៦០លានដុល្លារ ដើម្បីស្ថាបនានិងសិក្សាពីវាឲ្យបានជោគជ័យ៕

មូលដ្ឋានគ្រឹះក្នុងបាតសមុទ្រ (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]