បរទេស៖ មើលមួយភ្លែតស្មានថាត្រី ដល់មើលយូរជាឧបករណ៍បញ្ចេញសម្លេងវៃឆ្លាត ឬ Smart Speaker របស់ Amazon សោះ។ Speaker វៃឆ្លាត  Big Mouth Billy Bass មានលក្ខណៈពិសេសអាចនិយាយ និងបក់កន្ទុយតាមការបញ្ជាដោយសម្លេងបាន។ មិនត្រឹមប៉ុណ្ណឹងទេ អាចច្រៀង និងរាំតាមចង្វាក់ភ្លេងបានទៀតផង។

Big Mouth Billy Bass

គួររម្លឹកផងដែរ កាលពីឆ្នាំ ១៩៩៩ Big Mouth Billy Bass នេះត្រូវបានដាក់លក់ជាលើកដំបូង និងទទួលបានការគាំទ្រជាច្រើន ព្រោះតែភាពកំប្លុកកំប្លែងក្នុងការនិយាយ និងច្រៀងរបស់វា។ ដើម្បីប្រើប្រាស់គ្រាន់តែភ្ជាប់វាជាមួយនឹងឧបករណ៍ Echo device របស់ Amazon រួចជាការស្រេច។

កំណែទម្រង់ថ្មីរបស់វាលើកនេះមានទាំង កម្មវិធីកំណត់ម៉ោង (Timer) សារជូនដំណឹង ម៉ោងរោទ៍ និងអាចរាំជាមួយ  Amazon Music បានថែមទៀត។   ខាងក្រុមហ៊ុន Amazon តែងធ្វើបច្ចុប្បន្នភាពជាញឹកញាប់ ដូច្នេះវាអាចស្គាល់សម្លេងមនុស្សបានយ៉ាងឆ្លាតវៃ។ នៅលើគេហទំព័រ Amazon វាមានតម្លៃ  ៤០ ដុល្លារ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]