កូរ៉េខាងត្បូង ៖ ជាការពិតណាស់ SM ជាផលិតកម្មដ៏ធំ ហើយមានភាពល្បីល្បាញខ្លាំង ក្នុងប្រទេសកូរ៉េ អ្នកណាៗក៏ប្រាថ្នាចង់ធ្វើជាតារានៅទីនោះ។ ប៉ុន្តែតារាប្រុសទាំងនេះ បែរជាចាកចេញទៅ ដោយមិនស្ដាយស្រណោះទៅវិញ វាពិតជាធ្វើឲ្យ អ្នកគាំទ្រមានការងឿងឆ្អល់យ៉ាងខ្លាំង។

ទោះបីជាយ៉ាងនេះក្ដី បច្ចុប្បន្នពួកគេនៅតែអាច ស្វែករកផលិតកម្មដ៏ល្អមួយ សម្រាប់ខ្លួនឯង ដែលអាចធ្វើឲ្យ ពួកគេទទួលបានភាពល្បីល្បាញផងដែរ ក្នុងវិស័យនេះ។

បើចង់ជ្រាបច្បាស់ ថាតើតារារូបណាខ្លះ ធ្លាប់បានបោះបង់ឱកាស ជាតារាក្នុងផលិតកម្ម SM?

សូមទស្សនារូបភាពខាងក្រោម ៖   

១. Jin ក្រុម BTS

Jin ត្រូវបានចាប់អារម្មណ៍ដោយ ភ្នាក់ងារបស់ផលិតកម្ម SM នៅពេលដែលលោក មានអាយុទើបតែ ១៥ឆ្នាំ។ ពេលនោះ លោកគិតថា វាគ្រាន់តែជាការឆបោក ទើបលោកមិនបានចាប់អារម្មណ៍ ហើយក៏មិនបានចូលរួម ជាមួយពួកគេឡើយ។ ប្រសិនបើ Jin ចូលរួមជាមួយផលិតកម្ម SM ពេលនោះ លោកប្រហែលជា បង្ហាញខ្លួនជាសមាជិកក្រុម ក្រុម EXO។ 

រូបភាព Jin
រូបភាព Jin

២. Jinho ក្រុម PENTAGON

Jinho ធ្លាប់បានហ្វឹកហាត់ ក្នុងផលិតកម្ម SM រយៈពេល ២ឆ្នាំ។ ក្នុងឆ្នាំ ២០១០ លោកបានបង្ហាញខ្លួន ជាផ្នែកមួយនៃក្រុមគម្រោង Ballad របស់ SM ជាមួយនឹង Jonghyun ក្រុម SHINee Kyuhyun ក្រុម SUPER JUNIOR និង Jay Kim ក្នុង TRAX។ 

អ្នកគាំទ្រជឿជាក់ថា Jinho នឹងក្លាយជាសមាជិកម្នាក់ ក្នុងក្រុម EXO។ ប៉ុន្តែនៅពេលដែល EXO បង្ហាញខ្លួនលើកដំបូង គឺគ្មានវត្តមានរបស់ Jinho នោះទេ។ លោកបានសម្រេចចិត្ត ចាកចេញពីក្រុមហ៊ុន ហើយក្រោយមកក៏ក្លាយជាសមាជិក ក្រុម PENTAGON ដល់សព្វថ្ងៃ។ 

រូបភាព Jinho
រូបភាព Jinho

៣. Park Ji Hoon ក្រុម Wanna One

Jihoon ត្រូវបានគេរាយការថា ធ្លាប់បានហ្វឹកហាត់ នៅក្នុងផលិតកម្ម SM និង ផលិតកម្ម Fantagio មុនពេលចូលហ្វឹកហាត់ ក្នុងផលិតកម្ម Maroo។ 

រូបភាព Park Jihoon
រូបភាព Park Jihoon

៤. Timoteo ក្រុម HOTSHOT

ដំបូងឡើយ Timoteo សមាជិកក្រុម Hotshot ត្រូវបានគេរាយការថា នឹងបង្ហាញខ្លួន ជាសមាជិកក្រុម SHINee ដោយប្រើឈ្មោះថា Moongyu ប៉ុន្តែលោកស្រាប់តែ ចាកចេញពីផលិតកម្ម SM ដោយមិនដឹងពីមូលហេតុ។ 

រូបភាព Timoteo
រូបភាព Timoteo

៥. Li Hong Yi

តារាប្រុសរូបសង្ហា ជនជាតិម្នាក់នេះ ធ្លាប់បានហ្វឹកហាត់ នៅក្នុងផលិតកម្ម SM រយៈពេល ៣ខែ លោកត្រូវបានគេរាយការថា នឹងត្រូវបង្ហាញខ្លួន ជាសមាជិកម្នាក់ នៅក្នុងក្រុម NCT។ 

ប៉ុន្តែក្រោយមក លោកក៏សម្រេចចិត្ត ចាកចេញពីផលិតកម្ម។ បច្ចុប្បន្នលោកជាតារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់ នៅក្នុងប្រទេសចិន។ 

រូបភាព Li Hong Yi
រូបភាព Li Hong Yi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]