ថៃ៖ ក្រោយសម្រេចការចុះ ល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៨ ម្សិលមិញនេះ បានធ្វើឱ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស មានមោទនភាពនិងសប្បាយរីករាយក្រៃលែងចំពោះសមិទ្ធផលថ្មីមួយនេះ។ 

ល្ខោនខោលខ្មែរ

ផ្ទុយទៅវិញ លទ្ធផលនេះបានធ្វើឱ្យប្រជាជនថៃមួយចំនួនមានការអាក់អន់ស្រពន់ចិត្តមិនស្ទើរនោះទេ ព្រោះប្រទេសរបស់ខ្លួនក៏បានស្នើដាក់បញ្ចូលទម្រង់សិល្បៈបុរាណមួយនេះផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ សារព័ត៌មានបាងកកប៉ុស្តិ៍បានដកស្រង់សារអបអរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ថា៖ "ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។" ដែលត្រង់នេះហើយធ្វើឱ្យប្រជាជនថៃមួយចំនួនទំនងជាយល់ស្រប ហើយអាចនឹងបែរមកបន្ទោសរដ្ឋាភិបាលរបស់ខ្លួនថាមិនបានចាត់វិធានការសមស្រប ដើម្បីចុះបញ្ជីទម្រង់សិល្បៈដែលខ្លួនហៅថាខូន។ នេះបើតាមការលើកឡើងរបស់សារព័ត៌មានថៃខាងលើ។

ទោះយ៉ាងណា សូមកុំភ្លេចចូលរួមអបអរសាទរតាមការវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និង​តាម​គ្រប់មធ្យោបាយ​ដែលខ្លួនមាន នៅ​វេលាម៉ោង ១០យប់ នាថ្ងៃទី៣០ ខែវិច្ឆិកា នៅគ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ គ្រឹះស្ថានសិក្សានានា រមណីយដ្ឋាន និងទីវត្តអារាមផងដែរ៕

ល្ខោនខោលខ្មែរ
ល្ខោនខោលខ្មែរ
ល្ខោនខោលខ្មែរ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]