(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់ លោក ទេព រិនដារ៉ូ នរណាក៏ស្គាល់ដែរ ព្រោះលោកគឺជាតារាសម្ដែងជើងចាស់មួយរូប ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ជាយូរណាស់មកហើយ។ អ្វីដែលពិសេសនោះ លោកនៅតែបន្តប្រជាប្រិយភាព បានរហូតមកដល់សព្វថ្ងៃនេះ និងឈរនៅលំដាប់ថ្នាក់លេខ១ជានិច្ច ក្នុងចំណោមតារាដែលមានវ័យស្របាលនឹងលោក។ ម្យ៉ាងវិញទៀត លោកក៏ជាតារាសម្ដែងមួយដួង ដែលគេតែងតែសម្គាល់ឃើញថា ជាហាក់មិនសូវបង្ហាញ ពីសកម្មភាព ច្រើនឡើយក្នុងសង្គម ជាហេតុធ្វើឲ្យ តារាសម្ដែងល្បីឈ្មោះរូបនេះ គ្មានរឿងអាស្រូវ ទាល់តែសោះ បើប្រៀបផ្ទឹម ទៅនឹង តារាសម្ដែងស្របាលនឹងលោក ផងដែរ ។

ដោយឡែកថ្មីៗនេះ ខណៈរដូវរងារនៅក្នុង ប្រទេសកម្ពុជា ហាក់ឈានចូលមកដល់ ស្រាប់តែ លោកបានបង្ហោះរូប ជាច្រើនសន្លឹកដែលបង្ហាញពី សកម្មភាព កាលដែលលោកនៅបន្តការសិក្សា នៅក្រៅប្រទេស ពោលគឺ សហភាពសូវៀត រំអនុស្សាវរីយ៍ ពេលរដូវធ្លាក់ទឹកកក​ ជាមួយមិត្តភក្តិ រួមជំនាន់ ។

ជាមួយនឹង ការបង្ហាញរូបភាព កំឡុងពេលសិក្សា នៅបរទេស លោក ទេព រិនដារ៉ូ បានពោលថា «ធ្លាក់ខ្យល់បែបនេះ នឹកឃើញកាលពីនៅក្មេង​ រៀននៅសហភាពសូវៀត ពេលរដូវធ្លាក់ទឹកកក​ គេនាំទៅលេងលើភ្នំមួយ ដែលមានរូបចម្លាក់ធំបំផុត នា ទីក្រុងវ៉ូហ្គូហ្គ្រាដ តាមបណ្តោយទីក្រុងវ៉ូលហ្គា​ ពិតជាត្រជាក់ខ្លាំងណាស់​ ជាមួយមិត្តភ័ក្រ្ត នាំគ្នារត់ឡើង ទៅលើដើម្បីបានឆាប់ទៅដល់មុនគេ​ ហាស់ហា ព្រោះប្រញាប់ថតរូប..ហើយប្រញាប់ចុះក្រោមវិញ ព្រោះត្រជាក់ពេក​ ...! អរគុណដល់ប្រិមមិត្ត ទាំងអស់ ដែលចំណាយពេល មើលរូបចាស់ៗរបស់ខ្ញុំ​ នឹង​អានការអធិប្បាយនេះ! សូមប្រិយ​មិត្ត ​ទាំងអស់ជួបតែសេចក្តីសុខ​» ។

គួរបញ្ជាក់ថា លោក ទេព រិនដារ៉ូ ជាតារាសម្ដែងដ៏ល្បីល្បាញមិនចេះរីងស្ងួត មួយដួងក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនថាអ្នកក្នុងសិល្បៈ និងក្រៅសិល្បៈ ៕

ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ កាលនៅក្មេង
ទេព រិនដារ៉ូ កាលនៅក្មេង
ទេព រិនដារ៉ូ កាលនៅក្មេង
ទេព រិនដារ៉ូ កាលនៅក្មេង

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព រិនដារ៉ូ