ភ្នំពេញ៖ ក្រោយពីត្រៀមរងចាំអស់រយៈពេលជាច្រើនខែមក ទីបំផុត បវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា កញ្ញារឿន ណាត នឹងត្រៀមហោះហើរចេញដំណើរ ទៅកាន់ប្រទេសថៃ ដើម្បីធ្វើការប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe International ប្រចាំឆ្នាំ២០១៨ហើយ។

ជាក់ស្តែង ការចេញដំណើរទៅប្រកួតលើកមុខមាត់ជូនប្រទេសជាតិលើកនេះ បវរកញ្ញា រឿន ណាត ក៏ទទួលបានការលើកទឹកចិត្តយ៉ាងពេញទំហឹងពីសំណាក់ ប្រជាជនកម្ពុជា និងជាពិសេសក៏មានវត្តមានប្រិយមិត្តគាំទ្រជាច្រើន បានមកធ្វើការជូនដំណើរនាង ដល់ព្រលានយន្តហោះ ដែលពោរពេញទៅដោយភាពកក់ក្តៅនិងរំភើបចិត្តផងដែរ។

មិនតែប៉ុណ្ណោះ មុននឹងធ្វើដំណើរចាកចេញពីមាតុភូមិ បវរកញ្ញាខ្មែរស្រស់ស្អាតរូបនេះ ក៏បានធ្វើការលុតជង្គង់សំពះលា និងសុំសេចក្តីសុខពីអ្នកមានគុណទាំងពីររបស់នាង យ៉ាងរំជួលចិត្តនិងស្រក់ទឹកភ្នែកស្ទើរទប់មិនបានផងដែរ៕ 

យ៉ាងណាមិញ ខ្មែរឡូត ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ក៏សូមជូនពរឲ្យបវរកញ្ញា រឿន ណាត ទទួលបានជោគជ័យនៅក្នុងការប្រកួតនេះផងដែរ៕  

រឿន ណាត ចេញទៅប្រកូតMiss Universe International ២០១៨ នៅថៃ

រឿន ណាត និងម្តាយ
រឿន ណាត និងម្តាយ
រឿន ណាត និងម្តាយ
រឿន ណាត និងម្តាយ
រឿន ណាត ចេញទៅប្រកូតMiss Universe International ២០១៨ នៅថៃ
អ្នកគាំទ្រចាំជូនដំណើរ រឿន ណាត
អ្នកគាំទ្រចាំជូនដំណើរ រឿន ណាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត