ភ្នំពេញ៖ លោកឆេង សុភ័ក្ត្រ ហៅក្រៅថាពូជ្រួញ ត្រូវបានគេដឹងថាលោកជាអ្នកឯកទេសថតរូប និងជាYouTuber ដ៏ល្បីមួយរូបដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា YouTube។

ទន្ទឹមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់លោក បានធ្វើឲ្យមានក្រុមហ៊ុនមួយចំនួនបានចាប់អារម្មណ៍ជាច្រើន មិនត្រឹមតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ លោកក៏បានធ្វើការបទសម្ភាសន៍ជាមួយនឹង ក្រុមការងារខ្មែរឡូត ទាក់ទងនឹងការថតរូប និងជីវិតតស៊ូផ្សេងៗរបស់លោក។

ភាពល្បីល្បាញនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែកាលពីថ្មីៗនេះ ក៏លេចធ្លាយនូវវីដេអូមួយរបស់លោកជាច្រើនឆ្នាំមុន ខណៈពេលដែលកំពុងច្រៀងនៅលើកញ្ចក់ទូរទស្សន៍CTN នៅក្នុងបទចម្រៀងមួយបទ ដែលធ្វើឲ្យអ្នកគាំទ្រពិតជានឹកស្មានមិនដល់ថា លោកមានសម្លេងពីរោះបែបនេះ។

ក្រោយពីបានទស្សនាវីដអូនេះ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាលោកក៏ធ្លាប់លេចមុខ នៅក្នុងកញ្ចក់ទូរទស្សន៍ពីមុនមក ខណៈពេលដែលបច្ចុប្បន្នលោកគឺជាអ្នកថតរូបម្នាក់ ដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម៕

ប្រភពវីដេអូ៖Ek Ka

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

លោកឆេង សុភ័ក្ត្រ ហៅក្រៅ ពូជ្រួញ
លោកឆេង សុភ័ក្ត្រ ហៅក្រៅ ពូជ្រួញ
លោកឆេង សុភ័ក្ត្រ ហៅក្រៅ ពូជ្រួញ
លោកឆេង សុភ័ក្ត្រ ហៅក្រៅ ពូជ្រួញ
លោកឆេង សុភ័ក្ត្រ ហៅក្រៅ ពូជ្រួញ
លោកឆេង សុភ័ក្ត្រ ហៅក្រៅ ពូជ្រួញ
ពូជ្រួញ ឡើងច្រៀងកាលពីប៉ុន្មានឆ្នាំមុន
ពូជ្រួញ ឡើងច្រៀងកាលពីប៉ុន្មានឆ្នាំមុន
ពូជ្រួញ ឡើងច្រៀងកាលពីប៉ុន្មានឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]