អាមេរិក៖ លោក Thomas Jackman ធ្លាប់ជាអតីតមេទាហានម្នាក់នៃកងទ័ពអាកាសអាមេរិក។ កាលពីឆ្នាំ២០១៥ លោកត្រូវបានយោធាអាមេរិកបញ្ឈប់ពីការងារក្រោយពេលលោកចិត្តធំហ៊ានបើកយន្តហោះចម្បាំងប្រភេទ F-16 ទៅរដ្ឋវ៉ាស៊ីនតោនដើម្បី ជួបនារីម្នាក់ដែលលោកស្គាល់តាមអ៊ីមែល។ នេះយោងតាមសារព័ត៌មាន Business Insider ចេញផ្សាយក្នុងថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៨

យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា មូលហេតុដែលលោក Jackman ហ៊ានបើកយន្តហោះចម្បាំងដោយចិត្តឯងបែបនេះ ព្រោះកាលនោះលោកបានរៀបចំការណាត់មួយរវាងលោកនិងនារីម្នាក់។ 

មិនតែប៉ុណ្ណោះ លោក Jackman បានប្រើសិទ្ធិអំណាចជាមេទាហានរបស់គាត់ ចូលទៅក្នុងបន្ទាយកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ បន្ទាប់មកលោកក៏យកយន្តហោះចម្បាំងប្រភេទ F-16  បើកតាមទំនើងចិត្តរបស់ខ្លួនដោយមិនរអា ខណៈមេឃកំពុងធ្លាក់ព្រិលយ៉ាងខ្លាំងក៏ដោយ។

បន្ទាប់ពីហេតុការណ៍នេះ លោក Jackman ត្រូវបានមេបញ្ជាការនៃកងទ័ពអាកាសអាមេរិក ដកសក្ដិ និងបញ្ឈប់ពីការងារភ្លាមៗ បន្ទាប់ពីគាត់បានប្រព្រឹត្តិនូវទង្វើខុសច្បាប់ទាហានបែបនេះ៕

កាលលោក Jackman ទទួលតំណែងជាមេទាហាន
រូបលោក Jackman
យន្តហោះចម្បាំង F-16

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]