អាមេរិក៖ NASA គ្រោងសហការជាមួយក្រុមហ៊ុនឯកជនជាច្រើន ដើម្បីឡើងទៅឋានព្រះច័ន្ទជាលើកទីពីរ។

រូបតំណាង

គួររម្លឹកផងដែរកាលពីខែធ្នូ ឆ្នាំ១៩៧២ បេសកកម្មចុងក្រោយរបស់ Apollo 17 អាមេរិកជាប្រទេសដំបូងគេបង្អស់អាចបញ្ជូនមនុស្សឡើងទៅឋានព្រះច័ន្ទ និងអាចវិលត្រលប់មកភពផែនដីវិញបានដោយសុវត្ថិភាព។

លោក Jim Bridenstine អ្នកគ្រប់គ្រងរបស់អង្គការ NASA បានបង្ហោះនៅលើបណ្តាញសង្គម Twitter របស់លោកកាលពីថ្ងៃអង្គារថា៖

«យើងគ្រោងសហការជាមួយក្រុមហ៊ុនអាមេរិកជាច្រើន ដើម្បីឡើងទៅឋានព្រះច័ន្ទម្តងទៀត។ សហរដ្ឋអាមេរិកនឹងឡើងទៅឋានព្រះច័ន្ទក្នុងពេលឆាប់ៗនេះ ជាងការរំពឹងទុករបស់អ្នក!។» 

រូបតំណាង

NASA បានថ្លែងថា ការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅវេលាម៉ោង ២ រសៀលថ្ងៃស្អែក ហើយបន្ថែមពីនេះទៀត កិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនអាមេរិកទាំងនេះគឺជាជំហានបន្ទាប់ដើម្បីសម្រេចបានការសិក្សាវិទ្យាសាស្រ្តក្នុងរយៈពេលវែង និងការរុករករបស់មនុស្សនៅលើឋានព្រះច័ន្ទ និងភពព្រះអង្គារ។

យ៉ាងណាមិញ NASA ពុំទាន់ផ្តល់ព័ត៌មានលម្អិតអំពីការប្រកាសរបស់ខ្លួននៅឡើយទេ ប៉ុន្តែបាននិយាយថា "ដៃគូនាពេលអនាគត" នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។

រូបតំណាង

យោងតាមគេហទំព័រ Business Insider បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ១១ នឹងចូលរួមសហការជាមួយ នឹងអង្គការ NASA លើគម្រោងមួយនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Astrobotic Technology នឹងក្លាយជាដៃគូមួយ ក្នុងចំណោមដៃគូទាំងអស់ ថ្វីបើបុគ្គលិករបស់ Astrobot មិនអាចបង្ហាញព័ត៌មានបន្ថែមទៀតបានរហូតដល់ថ្ងៃស្អែក។

NASA លើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់ អភិវឌ្ឍយានចុះចតដែលមានទម្ងន់ពី ៥០០ ទៅ ១០០០គីឡូក្រាមដើម្បីយកទៅប្រើប្រាស់នៅលើឋានព្រះច័ន្ទ។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០១៩ នាពេលខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]