ភ្នំពេញ៖ ថ្ងៃទី 28 វិច្ឆិកា ឆ្នាំ 2018 ស្មាតហ្វូន Huawei ត្រកូល nova3 ស៊េរី ដែលទទួលបានការគាំទ្រខ្លាំង មានការពេញនិយមបំផុត និងអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅឆ្នាំ 2018 បង្ហាញមុខមាត់កូនពៅ ណូវ៉ា 3 ឡៃត៍ ជាមួយភាពទាក់ទាញទាំងតម្លៃ ការរចនា និងសមត្ថភាព ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ។

Huawei ណូវ៉ា 3 ឡៃត៍

ធានាថាកូនពៅ ណូវ៉ា 3 ឡៃត៍ ដឹងតែឆក់យកបេះដូងអ្នកប្រើប្រាស់ ដែលចូលចិត្តស្មាតហ្វូនលំដាប់ថវិកាតែម្តង ស្មាតហ្វូននេះមានតម្លៃត្រឹមតែ $259 និងមានលក្ខណៈពិសេសៗជាច្រើន។

ស្មាតហ្វូនណូវ៉ា 3 ឡៃត៍ ជាប្រភេទស្មាតហ្វូនមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកម្រិតបង្ហាញ 2349 * 1080 High Resolution លាតកប់គែម ច្បាស់ត្រជាក់ភ្នែក ពេញភ្នែក តួរលើបរលោងចែងចាំង គែមកោងទាក់ទាញ ពណ៌ឆើតឆាយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ក្នុងការបង្ហាញរូបភាពល្អបំផុត។

Huawei ណូវ៉ា 3 ឡៃត៍

មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះបំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP AI Lighting និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ដែលអ្នកអាចថតរូបបានច្បាស់ ឡូយ កាលីប ទាន់សម័យ ជាមួយមុខងារ Master AI Photography ស្គាល់បាន 22 ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់និមួយៗល្អឥតខ្ចោះ មុខងារ Wide Aperture Mode ដែលកាមេរ៉ាក្រោយទាំងពីរគ្រាប់ អាចចាប់យករូបភាពព្រាលផ្ទៃខាងក្រោយដាច់ពីគ្នា ខប់ៗម្តង និងមុខងារ Hand-held Night Mode ថតនៅពេលយប់បានយ៉ាងស្អាតលែងបារម្ភរឿងខ្វះពន្លឺហើយ។

អ្នកចូលចិត្តលេងហ្គេម ដឹងតែលង់ជាមួយណូវ៉ា 3 ឡៃត៍ហើយ ដែលមានអេក្រង់ធំ ធានាម៉ាអែម ល្បឿនគាប់ចិត្តជាមួយនឹង CPU Kirin 710 និង GPU Turbo ដែលអាចបង្កើនថាមពលដំណើរការក្រាហ្វិច និងអាចឲ្យអ្នករីករាយជាមួយការលេងហ្គេមយ៉ាងរលូនដោយមិនរអាក់រអួល។

Huawei ណូវ៉ា 3 ឡៃត៍

សមត្ថភាពក្នុងការដំណើរការរបស់ស្មាតហ្វូនណូវ៉ា 3 កូនពៅនេះ មានអង្គចងចាំ និងអង្គផ្ទុកទន្និន័យដែលមាន RAM ទំហំ 4GB ROM 64GB និងអង្គផ្ទុកទន្និន័យបន្ថែមរហូតដល់ 400GB។ រីឯថាមពលថ្មវិញ មានថាមពលថ្មខ្លាំងមហាសាល 4000mAh ដូច្នេះអ្នកលែងបារម្ភការសាកថ្មញឹកញាប់ទៀតហើយ។

រកឯណាបានស្មាតហ្វូនតម្លៃត្រឹមតែ $249 ហើយមានមុខងារឡើងពិសេសៗ កប់ៗជាច្រើនអ៊ីចឹងនោះ និងមានជម្រើសពីរពណ៌ទាន់សម័យ គឺពណ៌ខ្មៅ ( Midnight Black) និងពណ៌ខៀវ (Sapphire Blue)។

អ្នកអាចរកជាវស្មាតហ្វូនណូវ៉ា 3 ឡៃត៍ នៅគ្រប់ហាងលក់ទូរស័ព្ទដៃគូ ដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេស ដោយទទួលបានកែវទឹកដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smart ធំហ្ម៎ង ឥតគិតៃថ្លៃ ចំណែកឯ nova3 តម្លៃត្រឹមតែ 469$ nova3i តម្លៃត្រឹមតែ 329$ ដោយថែម Bluetooth Speaker ដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smart ធំហ្ម៎ងឥតគិតថ្លៃផងដែរ៕

Huawei ណូវ៉ា 3 ឡៃត៍
Huawei ណូវ៉ា 3 ឡៃត៍
Huawei ណូវ៉ា 3 ឡៃត៍
Huawei ណូវ៉ា 3 ឡៃត៍
Huawei ណូវ៉ា 3 ឡៃត៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]