អង់គ្លេស៖ គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានធ្វើការរិះគន់ចំៗទៅកាន់ខ្សែប្រយុទ្ធ Neymar ថាជាកីឡាករស្ដេចធ្វើពុត  ជាពិសេសនៅពេលដួលម្ដងៗតែងធ្វើដូចមនុស្សស្លាប់ហើយរស់ឡើងវិញអីចឹង។

Jurgen Klopp
Neymar

ក្រុមជើងឯករងនៅពានរង្វាន់ក្របខណ្ឌទ្វីបអឺរ៉ុបកាលពីឆ្នាំមុនមួយនេះ បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ PSG ដោយលទ្ធផល ១-២ នៅក្នុងការប្រកួតក្របខណ្ឌ Champions League វគ្គសន្សំពិន្ទុប្រចាំពូល C កាលពីយប់មិញ។

ថ្លែងប្រាប់សារព័ត៌មាន THE Sun ដឹងក្រោយបញ្ចប់ការប្រកួត អតីតអ្នកចាត់ការទូទៅក្រុម Borussia Dortmund បាននិយាយថា៖ «វាជារឿងដ៏ឆ្លាតមួយរបស់កីឡាករ PSG ជាពិសេសគឺ Neymar នៅពេលដែលគេដួលម្ដងៗគេអាចក្រោកមកវិញបានធម្មតា ប៉ុន្ដែគ្រប់គ្នាសុទ្ធតែបានឃើញនូវទង្វើរបស់គេ។ សកម្មភាពរបស់គេប្រៀបដូចជាមនុស្សម្នាក់ដែលកំពុងតែស្លាប់អីចឹង ប៉ុន្តែក្រោយមកគេអាចក្រោកឈរដើរឡើងវិញបានជាធម្មតា។ ទង្វើរបស់ស្ដេចធ្វើពុតម្នាក់នេះ សមគួរតែបានកាតលឿងឬក្រហមទេ ជាពិសេសគឺឲ្យតែប៉ះបន្ដិច ចាំមើលគេធ្វើដួលពេញលើស្មៅ ដូច្នេះទង្វើនេះវាមិនមែនជាបាល់ទាត់ទៀតនោះទេ»។ 

ក្រុម Liverpool
Neymar
Jurgen Klopp

គួរឲ្យដឹងថា នៅក្នុងពូល C នៃក្របខណ្ឌ Champions League នេះដែរ នៅមិនទាន់អាចរកឃើញក្រុមណាមួយដែលមានសិទ្ធិឡើងទៅលេងនៅវគ្គខ្វែងបានឡើយ  ពីព្រោះនៅក្នុងតារាងពិន្ទុបច្ចុប្បន្នក្រុម Napoli កំពុងឈរនៅលើកំពូលតារាងមាន ៩ពិន្ទុ ខណៈពេលដែលក្រុម PSG ឈរនៅលេខរៀងទីពីរមាន ៨ពិន្ទុ ស្របពេលក្រុម Liverpool ស្ថិតនៅលេខរៀងទីបីមាន ៦ពិន្ទុប៉ុណ្ណោះ៕

Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]