អង់គ្លេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho នឹងមិនមានការប្រឈមវិធានមុខនឹងចំណាត់ការសហព័ន្ធបាល់ទាត់ប្រទេសអង់គ្លេសហៅកាត់ថា (FA) នោះទេ ចំពោះទង្វើនៃការរំភើបចិត្តនិងអបអរយ៉ាងចម្លែករបស់លោក។

Jose Mourinho
Jose Mourinho

បន្ទាប់ពីខ្សែបម្រើ Marouane Fellaini បានស៊ុតបាល់បញ្ចូលទីយកជ័យជម្នះនៅចុងម៉ោងឲ្យក្រុមបិសាចក្រហម Manchester United យកឈ្នះក្រុម Young Boys ដោយលទ្ធផល ១-០ កាលពីថ្ងៃយប់ថ្ងៃ អង្គារកន្លងទៅរួច  អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះបានរំភើបចិត្តជាខ្លាំងរហូតដល់ទាត់ និងគប់កន្ត្រកដបទឹកចោលទាំងអស់តែម្ដង។

ចំពោះឆ្លើយតបចំពោះការរំភើបចិត្តរប​ស់គ្រូបង្វឹកវ័យ ៥៥ឆ្នាំរូបនេះ បានត្រឹមធ្វើឲ្យអាជ្ញាកណ្ដាលកាត់សេចក្តីនៅទីលានប្រកួតបណ្ដេញលោកឲ្យចេញពីតំបន់បច្ចេកទេសតែប៉ុណ្ណោះ ហើយចំពោះការពីន័យក៏គ្មានអ្វីគួរឲ្យធ្ងន់ធ្ងរដែរ។

គួររម្លឹកថា កាលពីខែ វិច្ឆិកា ឆ្នាំ២០១៦  លោក Mourinho ក៏ធ្លាប់ត្រូវបានបណ្ដេញទៅអង្គុយនៅតំប​ន់ខាងលើ និងរងបម្រាមមិនឱ្យចូលតំបន់បច្ចេកទេសមួយប្រកួត ដោយសារលោកបានទាត់ដបទឹកដោយចេតនា អំឡុងការប្រកួតនៅក្នុងក្របខណ្ឌ Premier League ជាមួយក្រុម West Ham៕

Marouane Fellaini និង Paul Pogba
Jose Mourinho
Jose Mourinho
Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]