ពិភពលោក៖ អ្នកទាំងអស់គ្នាប្រហែលធ្លាប់ដឹងហើយ ប្រទេសភាគច្រើននៅអឺរ៉ុបសុទ្ធសឹងជាប្រទេសអភិវឌ្ឍន៍ដែលរីកចម្រើនគ្រប់វិស័យទាំងសេដ្ឋកិច្ច ទីផ្សារ សុខមាលភាព សេរីភាព និងសន្តិសុខសង្គម។
យោងតាមការសិក្សាស្រាវជ្រាវថ្មីរបស់មហាវិទ្យាល័យ Legatum ដែលបានចេញផ្សាយកិច្ចការស្រាវជ្រាវរបស់ខ្លួនកាលពីថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបង្ហាញពីសន្ទស្សន៍នៃការប្រកួតប្រជែងគ្នារវាងប្រទេស ទាំង១៤៩ ក្នុងពិភពលោក ដោយផ្អែកលើការចុះទៅស្ទង់មតិនិងធ្វើតារាងទិន្នន័យស្តីពីកំណើនសេដ្ឋកិច្ចនិងការរីកចម្រើនលើគ្រប់វិស័យនៃប្រទេសទាំងនោះ។
បន្ទាប់ពីការចុះទៅស្រង់ទិន្នន័យ គេរកឃើញប្រទេសរុងរឿងបំផុត ទាំង១០នៅលើពិភពលោកដែលមានភាពរីកចម្រើនលើគ្រប់វិស័យក្នុងតារាងទិន្នន័យថ្មីប្រចាំឆ្នាំ២០១៨នេះ។
ខាងក្រោមជាប្រទេសមានភាពរុងរឿងជាងគេបំផុតទាំង១០៖
១០.ប្រទេសអៀរឡង់
៩. ប្រទេសហូឡង់
៨.ប្រទេសកាណាដា
៧.ចក្រភពអង់គ្លេស
៦. ប្រទេសស៊ុយអ៊ែត
៥. ប្រទេសដាណឺម៉ាក
៤. ប្រទេសស្វីស
៣. ប្រទេសហ្វាំងឡង់
២. ប្រទេសនូវែលសេឡង់
១. ប្រទេសន័រវែស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]