ភ្នំពេញ៖ Yamaha MIO M3 កម្លាំង ១២៥CC ម៉ាស៊ីន Blue Core និងប្រព័ន្ធសាំងប៊ិច FI ដែលទើបនឹងបង្ហាញខ្លួននៅលើទីផ្សារសាជាថ្មីឡើងវិញ ជាមួយនឹងការរចនារូបរាងថ្មីគួរឱ្យទាក់ទាញ និងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ពិសេសយុវវ័យដែលនិយមស្រលាញ់ចូលចិត្តម៉ូដែល ដែលមានរូបរាងតូចច្រឡឹង កម្លាំងម៉ាស៊ីនខ្លាំង តែស៊ីសាំងតិចបំផុត។

ភ្ជាប់មកជាមួយបច្ចេកវិទ្យាបញ្ឈប់ និងបញ្ចេះដោយស្វ័យប្រវត្តិនៅពេលឈប់ស្តុប និងមានប្រព័ន្ធសោភ្ជាប់តេលេបញ្ជាជាមួយកូនសោងាយស្រួលក្នុងការស្វែងរកម៉ូតូក្នុងទីតាំងចំណត និងអាចបើកបន្ទះគំរបសោដោយស្វ័យប្រវត្តិ។

Yamaha Mio M3 (SSS) ធ្វើឱ្យការកាន់តែងាយស្រួល ជាមួយនឹងបច្ចេកវិទ្យាទំនើប។

Mio M3 (SSS) $1,650 តម្លៃលក់រាយនៅលើទីផ្សារ។

Yamaha MIO M3 ពណ៌ស

មានជម្រើសពីរពណ៌ គឺពណ៌ក្រហមក្រម៉ៅ និងពណ៌សលាយពណ៌ទឹកប៊ិចស្រស់ ទាំងពីរពណ៌នេះ គឺសាកសមឥតខ្ចោះសម្រាប់អ្នកដែលស្រលាញ់ពណ៌ស្រស់ឆើត។

Yamaha Mio M3 (Standard) ស្ទុះ ខ្លាំង ស៊ីសាំងតិច និងមានតម្លៃសមរម្យ។

Yamaha MIO M3 ពណ៌ក្រហម
Yamaha MIO M3 ពណ៌ខៀវ

ជឿជាក់ថាមិនពិបាក ក្នុងការសម្រេចចិត្តទៀតទេមែនទេ ទាំងស្អាត ទាំងលឿន និងតម្លៃគ្រប់គ្រាន់ក្នុងការជ្រើសរើសយកម៉ូដែលនេះហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]