ហូឡង់៖ ក្រុមម្ចាស់ផ្ទះ PSV Eindhoven បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ FC Barcelona នៅក្នុងលទ្ធផល ២-១សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុនៅក្នុងពូល B នៃពានរង្វាន់ក្របខណ្ឌ Champions League កាលពីយប់មិញនេះ។

ក្រុម FC Barcelona

នៅតង់ទី១ ក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង ប៉ុន្ដែមិនមានក្រុមណាមួយអាចស៊ុតបញ្ចូលទីគ្នាបានទេ ពោលគឺលទ្ធផល ០-០ បានរហូតដល់បញ្ចប់វគ្គទី១ តែម្ដង។

ចូលដល់តង់ទី២ នាទី ៦១ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានស៊ុតបញ្ចូលទីគ្រាប់នាំមុខឲ្យក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អេស្ប៉ាញបានយ៉ាងអស្ចារ្យ ហើយបន្ថែមពីនេះខ្សែការពារ Gerard Piqué ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមយក្សអេស្ប៉ាញនៅនាទី ៧០ ខណៈដែលក្រុមម្ចាស់ផ្ទះ PSV វិញក៏បានសងមួយគ្រាប់មកវិញដែរគឺធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Luuk de Jong នៅនាទី ៨២។

Lionel Messi
Gerard Piqué
Luuk de Jong

គួរបញ្ជាក់ថា មួយគ្រាប់របស់ខ្សែប្រយុទ្ធ Lionel Messi បានធ្វើឲ្យរូបគេក្លាយទៅជាកីឡាករទី១ ដែលអាចរកបានគ្រាប់បាល់ច្រើនជាងគេបំផុតនៅក្នុងក្លិបតែមួយគឺមានរហូតដល់ ១០៦គ្រាប់ឲ្យក្រុម Barcelona ស្របពេលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo វិញរកបាន ១០៥គ្រាប់ប៉ុណ្ណោះឲ្យក្រុម Real Madrid មុនពេលផ្លាស់ទៅចូលរួមជាមួយក្រុម Juventus នៅឯអ៊ីតាលី៕

Lionel Messi
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]