ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកសុគន្ធ ថេរ៉ាយុ ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈ ក៏ប៉ុន្តែបច្ចុប្បន្ននេះអ្នកគាំទ្របានចាប់អារម្មណ៍ទៅលើជីវិតឯកជនរបស់លោក ឃើញថាកាន់តែស៊ីវិល័យ បានដើរលេងក្រៅប្រទេសជាច្រើន មានឡានទំនើបជិះ ចំណែកឯរូបរាង ការតែងខ្លួនក៏កាន់តែស្រស់សង្ហាខ្លាំងឡើង។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់តារាប្រុសរូបនេះ បានបង្ហាញនូវសមាជិកថ្មីដែលទើបតែនឹងទិញថ្មីៗ គឺឡានទំនើបម៉ាក Rang Rover ពណ៌សយ៉ាងថ្មីស្រឡាងមួយគ្រឿង ចូលមកក្នុងផ្ទះភ្លែត។

ឡានមួយគ្រឿងនេះ ក៏ត្រូវបានគេដឹងថា លោកបានស្រមៃ ប្រាថ្នាយកមកជិះយូរណាស់មកហើយ ពេលនេះក្តីប្រាថ្នារបស់លោកក៏បានក្លាយទៅជាការពិត។

ចំណែកឯតម្លៃនៃរថយន្តនេះវិញក៏ថ្លៃរាប់ម៉ឺនដុល្លារ តែលោកបានខំរកវាមកដើម្បីប្រើប្រាស់រហូតទាល់តែបាន។ បន្ទាប់ពីបានឃើញបំណងប្រាថ្នា លោកបានសម្រេច អ្នកគាំទ្រជាច្រើនក៏បានចូលរួមអបអរដល់លោកគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ ប្តូររថយន្តថ្មី
សុគន្ធ ថេរ៉ាយុ ប្តូររថយន្តថ្មី
សុគន្ធ ថេរ៉ាយុ ប្តូររថយន្តថ្មី
សុគន្ធ ថេរ៉ាយុ ប្តូររថយន្តថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ