កូរ៉េខាងត្បូង ៖ អ្នកគាំទ្រអាចនឹងស្មានមិនដល់នោះទេថា តារាកូរ៉េល្បីៗ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យ Kpop បច្ចុប្បន្ន មួយចំនួនធំ សុទ្ធសឹងតែធំធាត់ឡើងនៅបរទេស ប៉ុន្តែពួកគេនៅតែអាចប្រើប្រាស់ ភាសាកូរ៉េបានយ៉ាងល្អ ទាំងការច្រៀង និងការប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមក។

ជាការពិតណាស់ ការលូតលាស់ធំធាត់ឡើងនៅបរទេស ក៏ជាគុណសម្បត្តិមួយផ្នែកផងដែរ ដែលអាចធ្វើឲ្យពួកគេ អាចប្រើប្រាស់បានច្រើនភាសា ព្រមទាំងអាចយល់ដឹងយ៉ាងច្បាស់ ពីវប្បធម៌របស់ប្រទេសដែលខ្លួនកំពុងរស់នៅ និងប្រទេសដែលខ្លួនធ្លាប់បានស្នាក់នៅ៕

បើប្រិយមិត្តចង់ជ្រាប់ច្បាស់ថា មុនពេលបានក្លាយជាតារា Kpop តើតារាល្បីៗរូបណា ធ្លាប់រស់នៅប្រទេសណាខ្លះ?

សូមទស្សនារូបភាពខាងក្រោម ៖  

១. RM ក្រុម BTS

RM ធ្លាប់បានសិក្សា និងរស់នៅប្រទេស នូវែលសេឡង់ មុនពេលដែលលោកបានបង្ហាញខ្លួន ជាតារាចម្រៀងរបស់ផលិតកម្ម Bighit។ 

រូបភាព​ RM
រូបភាព​ RM

២. Rosé ក្រុម BLACKPINK

អ្នកគាំទ្រគ្រប់គ្នា ប្រាកដជាបានដឹងហើយថា នាងធំធាត់ឡើង នៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែពួកគេប្រហែលជា មិនបានដឹងថា នាងពិតជាបានកើត និងចំណាយពេលយ៉ាងច្រើន នៅក្នុងប្រទេសនូវែលសេឡង់ ផងដែរ។ 

រូបភាព​ Rosé
រូបភាព​ Rosé

៣. Yugyeom ក្រុម GOT7

Yugyeom បានចំណាយពេលវេលា ជាកុមារភាពរបស់ខ្លួន នៅក្នុង អារ៉ាប់។ 

រូបភាព​ Yugyeom
រូបភាព​ Yugyeom

៤. CL

CL បានកើតនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែនាងបានចំណាយពេលវេលាយ៉ាងច្រើន រស់នៅក្នុងប្រទេសជប៉ុន និងប្រទេសបារាំង។ ជាហេតុធ្វើឲ្យនាង អាចនិយាយភាសាបរទេសទាំងនេះ បានយ៉ាងល្អ។ 

រូបភាព​ CL
រូបភាព​ CL

៥. Dara អតីតសមាជិកក្រុម 2NE1

Dara ត្រូវបានស្គាល់ថាជា តារាស្រីដ៏ល្បីល្បាញ ក្នុងប្រទេសហ្វីលីពីន។ នាងបានចំណាយពេលវេលា រស់នៅទីនោះ អស់រយៈពេលជាង ១០ឆ្នាំផងដែរ។ 

រូបភាព​ Dara
រូបភាព​ Dara

៦. I.M ក្រុម MONSTA X

ដោយសារតែ ការផ្លាស់ប្ដូរការងាររបស់ ឪពុក បានធ្វើឲ្យ I.M ចំណាយពេលកុមារភាព របស់ខ្លួនយ៉ាងយូរ នៅឯ Boston។ ប៉ុន្តែនោះមិនមែនជាកន្លែងតែមួយ ដែលលោកធ្លាប់បានរស់នៅនោះទេ។ ជាក់ស្ដែង I.M ក៏ធ្លាប់បានរស់នៅ ក្នុងប្រទេសអ៊ីស្រាអែល ផងដែរ។ 

រូបភាព​ I.M
រូបភាព​ I.M

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]