ភ្នំពេញ៖ សព្វថ្ងៃនេះយើងសង្កេតឃើញថា ទីផ្សារផលិតផលបច្ចេកវិទ្យា មានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការជឿនលឿននៃផ្នែកបច្ចេកវិទ្យាទូរស័ព្ទនេះតែម្ដង។ ម្យ៉ាងវិញទៀត សម្រាប់ទីផ្សារទូរស័ព្ទស្មាតហ្វូនថ្នាក់កណ្តាល កំពុងតែធ្វើការវាយលុកយ៉ាងសម្បើមក្នុងប្រទេសកម្ពុជាផងដែរ។ ដូច្នេះ ក្រុមហ៊ុនអេឡិចត្រូនិចយក្សសាមសុង បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីផលិតបាននូវសមិទ្ធផលមួយគួរជាទីគាប់ចិត្ត សម្រាប់អតិថិជនដែលជាគោលដៅរបស់ខ្លួន។

ជាក់ស្តែងស្មាតហ្វូនថ្នាក់កណ្តាលរបស់សាមសុង Galaxy J6+ កំពុងតែទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៨។ ហើយបើយោងតាមព័ត៌មានដែលទទួលបានពីក្រុមហ៊ុនបានឲ្យដឹងថា Galaxy J6+ មានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនក្នុងប្រទេសកម្ពុជា ហើយពិសេសជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលពិធីបុណ្យអុំទូកនាពេលកន្លងទៅនេះ Galaxy J6+ ទទួលបានការលក់កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ 

សាមសុង Galaxy J6+

មូលហេតុដែល Galaxy J6+ ទទួលបានប្រជាប្រិយភាពជាងស្មាតហ្វូនដទៃ ដែលស្ថិតនៅក្នុងកម្រិតដូចគ្នានោះ ព្រោះវាមានសមត្ថភាពខ្ពស់ហួសពីតម្លៃ (តម្លៃត្រឹមតែ $209 តែប៉ុណ្ណោះ)។ រីឯពណ៌វិញសុទ្ធតែជាពណ៌ដ៏ពេញនិយមដូចជា ពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ប្រផះ។ លើសពីនេះទៀត Galaxy J6+ ផ្តល់នូវបទពិសោធន៍ការកម្សាន្តគ្មានដែនកំណត់ ជាមួយ Emoji បែបសប្បាយៗ។ បើនិយាយពីកម្លាំងម៉ាស៊ីន មានល្បឿនលឿនកប់ ការរចនារូបរាងបែបប្រណិត កាលីប ទាន់សម័យ។

សូមរំលឹកពីលក្ខណៈសម្បតិ្តរបស់ Galaxy J6+ ម្តងទៀត៖

វាមានអេក្រង់ដ៏ធំទំហំ 6-inch កម្រិតបង្ហាញភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ កាមេរ៉ាមុខទំហំ 8MP f/1.9 រួមជាមួយមុខងារ Live Focus Bokeh Effects ផងដែរ។ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទ ដែលផ្តល់ភាពងាយស្រួល និងសុវត្តិភាពខ្ពស់។

សាមសុង Galaxy J6+

លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ សាមសុង នៅក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]