តើប្រិយមិត្តធ្លាប់បានដឹងទេថា នាឡិកាដែលមានតំលៃថ្លៃជាងគេបំផុតនៅលើលោក មានតំលៃប៉ុន្មាននោះ ? ថ្ងៃនេះខ្មែរឡូតសូមបង្ហាញជូន ប្រិយមិត្តនូវនាឡិកាទាំង ១០​ ដែលមានតំលៃថ្លៃជាងគេ ៖

១០. Breguet pocket watch 1907BA/12: $734,000

នាឡិកានេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Breguet កាលពី ២២៥ ឆ្នាំមុន គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមួយនេះ គឺជាក្រុមហ៊ុននាឡិកាដែលចាស់ជាងគេបំផុតនៅលើលោក ហើយពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Breguet នេះក៏ជាផ្នែកមួយនៃក្រុមហ៊ុន Swatch Group ផងដែរ។​ នាឡិកានេះធ្វើឡើងពី មានសុទ្ធ ១៨ ការ៉ាត់។

៩. Blancpain 1735, Grande Complication: $800,000

នាឡិកានេះគឺជានាឡិកាដែលធ្វើពីផ្លាកទីន មានភាពប្រណិតឥតខ្ចោះ ហើយចំណែកខ្សែរបស់វាធ្វើពីស្បែកក្រពើរ ទៀតផង។

៨. Louis Moinet Magistralis: $860,000

ចំណែកនាឡិកាមួយនេះវិញមានតំលៃថ្លៃដោយសារ តែវាធ្វើពី អាច់ផ្កាយដែលមានអាយុកាល ២០០០ ឆ្នាំ ជាមួយនឹងមានសុទ្ធ ១៨ ការ៉ាត់ទៀតផង។ គួរបញ្ជាក់ផងដែរថា នាឡិកានេះមិនបានផលិតច្រើនទេ។

៧. Hublot Black Caviar Bang: $1,000,000

ប្រិយមិត្តប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជានាឡិកានេះមានតំលៃថ្លៃនឹងគេដែរ ? ហេតុផលដែលធ្វើអោយ នាឡិកានេះ ថ្លៃដោយសារតែនាឡិកានេះ ត្រូវបានចំណាយពេលវេលា អស់រយៈពេល ២០០០ ម៉ោង ដើម្បីផលិត ហើយត្រូវចំណាយ មាសពណ៍ស ចំនួន ២៥​ ការ៉ាត់ និង ត្បូងពណ៌ខ្មៅចំនួន ៣២២ គ្រាប់ ដែលបានដាំនៅជុំវិញ នាឡិកា និង តាមខ្សែនាឡិកាផងដែរ។ គួរបញ្ជាក់ផងដែរថា នាឡិកានេះត្រូវបានផលិតតែមួយប៉ុន្នោះ។

៦. The Chopard Super Ice Cube: $1,100,000

នាឡិកាមួយនេះមានឈ្មោះ Ice Cube ព្រោះវាមានរាងដូចជាដុំទឹកកកអញ្ចឹង។ នាឡិកានេះត្រូវបានគេចំណាយត្បូង អស់ ៦៦ ការ៉ាត់។

៥.​ Patek Philippe Sky Moon Tourbillon: $1,300,000


 នាឡិកាមួយនេះមានតំលៃថ្លៃដោយសារ​តែ វាបង្កើតឡើងដោយគ្រឿងខ្ចៅខ្ចង ដ៏តូច ចំនួន ៦៨៨ ផ្នែក។ ហើយនាឡិកានេះត្រូវបានគេផលិត តែ ២ ប៉ុន្នោះក្នុងមួយឆ្នាំ។

៤. Vacheron Constantin Tour de l’Ile: $1,500,000

នាឡិកាមួយនេះត្រូវបានគេទទួលស្គាល់ថាជា នាឡិកាដែលប្លែកបំផុតនៅលើលោក ពីព្រោះវាមានមុខដល់ទៅ ២ (មុខ និង​ ខ្នង) ហើយត្រូវបានចំណាយពេលវេលាអស់ ជាង ១ឆ្នាំដើម្បី ផលិត។

៣. Patek Philippe’s Platinum World Time: $4,000,000

នាឡិកានេះល្បីនិងមានតំលៃថ្លៃដោយសារតែ វាធ្វើពីស្បែក និង មាន​ ជាពិសេស វាអាចអោយយើង ដឹងពីពេលវេលានៅប្រទេស ខុសៗ​ គ្នាបានទៀតផង។

២. Patek Philippe’s Supercomplication: $11,000,000

នាឡិកានេះត្រូវបានរកឃើញនៅក្នុង កំណប់មួយនៅប្រទេសកាណាដា ហើយត្រូវបានគេយកទៅដាក់ដេញ ថ្លៃហើយមាន មហាសេដ្ឋីម្នាក់ ទិញក្នុងតំលៃ ១១ លានដុល្លារឯណោះ។

១. 201-carat Chopard: $25,000,000

នាឡិកានេះត្រូវបានផលិតឡើងដោយ ប្រើប្រាស់ ពេជ្រពណ៍ផ្កាឈូក ១៥ ការ៉ាត់ ពណ៍ខៀវ ១២ ការ៉ាត់ និង ពណ៍ស ១១​ ការ៉ាត់។ ហើយបានបន្ថែម ពេជ្រផ្សេងៗ ១៦៣ ការ៉ាត់ថែមទៀតសរុបទាំងអស់ គឺ ២០១ ការ៉ាត់ ដូចទៅនឹង ឈ្មោះរបស់វាអញ្ចឹង។

ដោយ ៖ អម្រិត

រៀបចំដោយ ៖ ខ្មែរឡូត

តើប្រិយមិត្តស្រឡាញ់នាឡិកាមួយណាដែរ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]