នូវែលសេឡង់៖ រូបរាងសាកសពគ្រោងឆ្អឹងនៃសត្វដ៏ចម្លែក និងអាថ៌កំបាំងមួយ ត្រូវបានគេប្រទះឃើញរសាត់អណ្ដែតទើរលើឆ្នេរសមុទ្រមួយកន្លែង នាតំបន់ Canterbury ក្នុងប្រទេសនូវែលសេឡង់ បាននឹងកំពុងតែធ្វើឲ្យមនុស្សម្នាជាច្រើន មានការភ្ញាក់ផ្អើលនឹងងឿងឆ្ងល់យ៉ាងខ្លាំង ដោយពុំដឹងថាជាអ្វីឲ្យប្រាកដ ខណៈអ្នកខ្លះគិតថាជាសត្វចម្លែកអេលាន (Alien)។

ជាក់ស្តែង តាមរយៈរូបភាពដែលត្រូវបានគេថត និងបង្ហោះចែកចាយ សាកសពគ្រោងឆ្អឹងសត្វចម្លែករឹងច្រងាងនេះ មានតាំងពីកន្ទុយ ជើង២ ស្លាប២ (ស្លាបមានបង្កប់ក្រញាំក្រចក) មានធ្មេញតូចៗទាំងជួរ និងមួយទៀតស្រដៀងប្រមោយវែងស្ទុយលៀនចេញពីលើក្បាល។

សត្វចម្លែកដែលត្រូវបានគេប្រទះឃើញ

គ្រោងឆ្អឹងសត្វដ៏ចម្លែកនេះ ត្រូវបានប្រទះឃើញដោយ នាង Hanna Mary និងម្តាយរបស់នាង គ្រាដែលពួកគេបានដើរលេងនៅលើឆ្នេរខ្សាច់នៅតំបន់ខាងលើនេះ។

Hanna បាននិយាយថា ដំបូងឡើយនាងពិតជាភ្ញាក់ផ្អើលនិងភិតភ័យ ហើយគិតថាវាដូចជាអ្វីម្យ៉ាងដែលស្រដៀងនឹងសត្វចម្លែកអេលាន ប៉ុន្តែនៅពេលដែលមើលកាន់តែយូរទៅ នាងក៏ហាក់ចាប់អារម្មណ៍ទៅលើសត្វចម្លែកនេះដែរ។

ក្រោយមក នាងនិងម្តាយរបស់នាង ក៏បានយកសត្វចម្លែកនេះ ទៅឲ្យអ្នកជំនាញខាងសត្វ (Taxidermist) ដើម្បីធ្វើការពិនិត្យមើល ដោយសង្ឃឹមថា ពួកគេនឹងអាចលាតត្រដាងការពិតពីអាថ៌កំបាំងនៃសត្វចម្លែកនេះ។

ប៉ុន្តែផ្ទុយទៅវិញ ក្រោយធ្វើការត្រួតពិនិត្យ អ្នកជំនាញបែរជាយកសត្វចម្លែកនេះទុកចោល ហើយថតរូបភាពបង្ហោះលើហ្វេសប៊ុក និងដាក់ជាសំណួរដើម្បីសួរអ្នកលេងបណ្តាញសង្គម ថាវាជាអ្វីទៅវិញ។

អ្នកលេងហ្វេសប៊ុកមួយចំនួនគិតថា វាគឺជាប្រភេទពូជត្រីបបែលដែលបានងាប់ នឹងស្វិតក្រៀម ដែលពូជត្រីនេះត្រូវបានគេដឹងថា មានជាច្រើនរយប្រភេទឯណោះ។ អ្នកខ្លះទៀតថា ពិតណាស់ វាគឺជាប្រភេទពូជត្រីបបែលដែលរស់នៅក្នុងទឹកជ្រៅ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖  

សត្វចម្លែកដែលត្រូវបានគេប្រទះឃើញ
សត្វចម្លែកដែលត្រូវបានគេប្រទះឃើញ
សត្វចម្លែកដែលត្រូវបានគេប្រទះឃើញ
សត្វចម្លែកដែលត្រូវបានគេប្រទះឃើញ
ប្រភេទត្រី Skate

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]