បន្លែបៃតងជាប្រភេទអាហារមួយដ៏សំខាន់ខ្លាំង ដែលគួរចាំបាច់ត្រូវរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ បន្លែបៃតងជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងសំបូរបែប រាប់តាំងពី សារធាតុរ៉ែ វីតាមីនជាច្រើនប្រភេទ និងសារធាតុសរសៃដ៏សំខាន់ដែលជាតម្រូវការរបស់រាងកាយយើង។ ស្ពៃរួញក៏ជាប្រភេទបន្លែបៃតងល្អយ៉ាងខ្លាំងសម្រាប់សុខភាព  គេច្រើននិយមយកវាចម្អិនជាសម្ល។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៤យ៉ាងទទួលបានពីការទទួលទាន ស្ពៃរួញ៖

១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ស្ពៃរួញ ជាប្រភេទបន្លែស្លឹកសំបូរសារធាតុការូទីណូអ៊ីត ដែលត្រូវបានគេសិក្សាឃើញថាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺទាក់ទងជាមួយភ្នែក។

នេះក៏ដោយសារលក្ខណៈធម្មជាតិរបស់សារធាតុការូទីណូអ៊ីតភ្ជាប់សម្ព័ន្ធគីមីជាមួយសារធាតុបង្កជំងឺមហារីក (យើងអាចទទួលទានសារធាតុបង្កជំងឺមហារីកតាមរយៈអាហារចម្អិនខ្លោច)។ ការភ្ជាប់សារធាតុទាំងពីរនេះបណ្តាលឲ្យហានិភ័យនៃការវិវឌ្ឍន៍ជំងឺមហារីកត្រូវចុះអន់ខ្សោយ។

រូបតំណាង

២. ល្អសម្រាប់សុខភាពឆ្អឹង

ស្ពៃរួញជាប្រភពនៃវីតាមីនខេ (K) ប្រូតេអ៊ីន និងកាល់ស្យូម ដែលសុទ្ធសឹងជាប្រភេទអាហារសាងសង់។  វីតាមីន K ដើរតួនាទីយ៉ាងសកម្មផ្លាស់ប្តូរទ្រង់ទ្រាយឆ្អឹង ដើម្បីឲ្យកាល់ស្យូមស្រូបចូល។ ជាលទ្ធផល វាធ្វើឲ្យឆ្អឹងហាប់ណែន និងរឹងមាំបានយ៉ាងល្អ។

ស្ពៃរួញ ប្រៀបបីដូចឱសថធម្មជាតិប្រឆាំង និងបង្ការជំងឺពុកឆ្អឹងយ៉ាងមានប្រសិទ្ធភាព។

រូបតំណាង

៣. ជំនួយដល់ប្រព័ន្ធរំលាយអាហារ

ស្ពៃរួញ ជាប្រភពសារធាតុសរសៃយ៉ាងច្រើនជំនួយដល់ដំណើរការដឹកនាំចំណីអាហារតាមបំពង់រំលាយអាហារ ដើម្បីស្រូបយកសារធាតុចិញ្ចឹមពីប្រភពអាហារទាំងនោះ ហើយជាពិសេសសារធាតុសរសៃបានជួយសម្រួលដល់ការដឹកជញ្ជូននៃកាកសំណល់ចំណីអាហារទៀតផង។ វាប្រៀបដូចជាឱសថធម្មជាតិប្រឆាំងនឹងជំងឺទល់លាមកយ៉ាងមានប្រសិទ្ធភាព។

រូបតំណាង

៤. ជួយរក្សាសម្ពាធឈាម

ស្ពៃរួញ ក៏សំបូរសារធាតុរ៉ែ ប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ខ្លាំងសម្រាប់ដំណើរការធម្មតានៃរាងកាយ ជាពិសេសការរក្សាសម្ពាធឈាម។ មិនថាសម្ពាធឈាមខ្សោយ ឬខ្លាំង សុទ្ធសឹងប៉ះពាល់ដល់ជីវសាស្ត្រខ្លួនប្រាណយើង។ ករណីទីមួយអាចធ្វើឲ្យយើងខ្សោយ ហត់អស់កម្លាំងស្មារតី រវើរវាយ។  ករណីទីពីរ អាចបង្កហានិភ័យធ្ងន់ធ្ងរដូចជា ជំងឺលើសឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល។

ដូច្នេះការបំពេញរបបអាហារប្រចាំថ្ងៃដែលមានសារធាតុប៉ូតាស្យូមទទួលបានពីស្ពៃរួញ នឹងជួយរក្សាសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតមួយធម្មតា៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]