ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ ពិធីករដ៏មានឈ្មោះបោះសម្លេង លោក ហេរ៉ូ កំពុងតែជួបទុក្ខជាទម្ងន់ ព្រោះត្រូវបានបាត់បង់ទ្រព្យសម្បត្តិជាច្រើន ត្រឹមតែមួយរយៈពេលដ៏ខ្លី ដូច្នោះហើយលោក ក៏បានបញ្ចេញជាវីដេអូមួយ បង្ហាញអារម្មណ៍សោកស្តាយជាខ្លាំង នៅលើបណ្តាញសង្គម។

បើតាមការរៀបរាប់របស់លោក នៅក្នុងវីដេអូមួយនេះ លោកក៏បានប្រាប់ពីដើមហេតុនៃការបាត់បង់ទ្រព្យសម្បត្តិថា កាលពីវេលាម៉ោង៤ភ្លឺ ស្ថិតនៅទល់មុខវិទ្យាល័យ បឹងត្របែក ខណៈពេលដែលលោកកំពុងតែជិះសុខៗ ស្រាប់តែងងឹតមុខឈឹង ហើយលោកក៏បានឈប់ឡាន ដើម្បីធ្វើការសម្រាក ឲ្យបានធូរស្បើយបន្តិចរហូតលង់លក់ ដល់ម៉ោង៦ភ្លឺ។

តែបន្ទាប់ពីងើបមក ស្រាប់តែរបររបស់នៅក្នុងឡានបាត់អស់គ្មានសល់ ដែលក្នុងនោះមានឯកសារមួយចំនួន ទូរស័ព្ទចំនួន៣គ្រឿង នាឡិកាដៃ និងថវិកាជាង១ម៉ឺនដុល្លារឯណោះ។ តាមរយៈការបកស្រាយរបស់លោក បានឲ្យដឹងថាលុយដែលមាននៅក្នុងខ្លួនលោកច្រើនបែបនេះ គឺក្នុងគោលបំណង ដើម្បីទៅបើកឲ្យសម្ភារៈជាងដែលធ្វើផ្ទះឲ្យខ្លួន តែជាអកុសលលុយទាំងនោះ ត្រូវបានគេលួចយកទៅអស់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុរឿងទាំងនេះ លោកក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ទន្លេបាសាក់ ហើយបន្ទាប់មកទៀត លោកក៍បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃបន្ថែមទៀត ដើម្បីធ្វើការស៊ើបនៅក្នុងករណីនេះ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានអំពាវនាវ ដល់មហាជនទាំងអស់បើឃើញឯកសារទាំងនោះ សូមទាក់ទង និងប្រាប់ទៅកាន់លោកឲ្យបានដឹងផង៕

សូមទស្សនាវីដេអូ ដើម្បីជ្រាបពីការរៀបរាប់ របស់លោកកាន់តែច្បាស់៖

លោកហេរ៉ូ
លោកហេរ៉ូ
លោកហេរ៉ូ
លោកហេរ៉ូ
លោកហេរ៉ូ
លោកហេរ៉ូ ធ្វើការឡាយវីដេអូ
លោកហេរ៉ូ ធ្វើការឡាយវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

DJ Hero