បារាំង៖ ក្រុម Paris Saint-Germain បានយកឈ្នះលើក្រុមហង្សក្រហម Liverpool ទាំងលំបាកដោយលទ្ធផល ២-១ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល C នៃពានរង្វាន់ក្របខណ្ឌ Champions League។

ក្រុម Paris Saint-Germain

នៅក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ PSG បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ Liverpool ដល់ទៅ ២គ្រាប់ឯណោះ គឺធ្វើបានសម្រេចដោយខ្សែការពារ Juan Bernat នៅនាទី ទី១៣ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Neymar នៅនាទី៣៧ ខណៈក្រុមភ្ញៀវដែលអញ្ជើញមកពីប្រទេសអង់គ្លេសក៏សងបានមួយគ្រាប់វិញដែរនៅនាទី ៤៥+១ ដោយខ្សែបម្រើ James Milner ហើយលទ្ធផល ២-១នេះបានរក្សារហូតដល់បញ្ចប់ការប្រកួតពេញ៩០នាទីតែម្ដង។

យ៉ាងណាមិញ មួយគ្រាប់របស់អតីតខ្សែប្រយុទ្ធឆ្នើមក្រុមអ្នកមានបុណ្យ FC Barcelona បានធ្វើឲ្យរូបគេក្លាយទៅជាកីឡាករប្រេស៊ីលដំបូងគេដែលអាចស៊ុតបញ្ចូលទីបានគ្រាប់បាល់ច្រើនជាងគេរហូតដល់ទៅ ៣១គ្រាប់នៅក្នុងពានរង្វាន់ Champions League បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Kaka ដែលអាចស៊ុតបញ្ចូលទីបានតែ ៣០គ្រាប់ប៉ុណ្ណោះ។

Juan Bernat
Neymar
James Milner

គួរឲ្យដឹងថា ក្រុម Paris Saint-Germain កំពុងឈរនៅលេខរៀងទី២ នៃតារាងក្របខណ្ឌ Champions League ប្រចាំពូល C មាន ៨ពិន្ទុ ចំណែកឯក្រុម Liverpool ត្រូវធ្លាក់ទៅឈរនៅលេខរៀងទី៣ វិញមានតែ ៦ពិន្ទុប៉ុណ្ណោះ ប៉ុន្ដែពួកគេនៅសល់ឱកាសម្នាក់មួយប្រកួតទៀតដើម្បីរក្សាកៅអីនៅវគ្គ ១៦ក្រុមចុងក្រោយជាបន្ដ៕

តារាងចំណាត់ថ្នាក់កីឡាករប្រេសុីលដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ
តារាងក្របខណ្ឌ Champions League ប្រចាំពូល C

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]