ភ្នំពេញ៖ ស្ថានភាពរបស់ តារាសម្តែងស្រី កញ្ញា នៅ ណាវីន កាន់តែដុនដាបខ្លាំងទៅ រហូតប្រកាសរកអ្នកជួយ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាពិសេស កាលពីមួយរយៈមុន ស្រាប់តែបែកគ្រាប់ឈាម ពេញទាំងជើងតែម្តង ដែលធ្វើឲ្យ មនុស្សជាច្រើន មានការបារម្ភពីនាងយ៉ាងខ្លាំង។

ក៏ដូចជា កាលពីម្សិលមិញ តារាស្រីរូបនេះ ក៏បានប្រកាសលក់រថយន្តប្រភេទតូចរបស់នាង ក្នុងតម្លៃ២៥០០ ដុល្លារ ដែលជាតម្លៃ ស្ថិតក្នុងការចុះតម្លៃទៀត ប្រសិនបើ មានគេមកទិញ។ ក្នុងនោះ ការដែលលក់រថយន្តបែបនេះ ក៏បានជួយសម្រួលដល់ថ្លៃព្យាបាលជំងឺនាងបានបន្តិចផងដែរ ប្រសិនបើលក់ដាច់។

គួរបញ្ជាក់ផងដែរ នៅ ណាវីន បានធ្លាក់ខ្លួនឈឺ អស់រយៈកាលជាយូរណាស់មកហើយ គ្រាន់មិនសូវមានអ្នកណាដឹងតែប៉ុណ្ណោះ ហើយពេលនេះ នាងពិតជាខ្វះខាតខ្លាំងបំផុត៕ 

នៅ ណាវីន
នៅ ណាវីន
នៅ ណាវីន
នៅ ណាវីន
សាររបស់នៅ ណាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាវីន