បរទេស៖ Fortnite ជាហ្គេមបាញ់គ្នាដ៏ល្បីមួយក្នុងចំណោមហ្គេមបាញ់គ្នាជាច្រើនទៀតនៅលើពិភពលោក។ ដោយសារភាពល្បីល្បាញរបស់វា ទើបធ្វើឲ្យមនុស្សជាច្រើនចូលចិត្តលេងកម្សាន្តវាជាបន្តបន្ទាប់។ អ្វីដែលយើងពុំនឹកស្មានដល់នោះគឺថា នៅខែមិថុនាកន្លងទៅចំនួនអ្នកលេងហ្គេម Fortnite មាន១២៥លាននាក់ គ្រាន់តែរយៈពេល ៦ខែចុងក្រោយនេះវាបានកើនឡើងរហូតដល់ ២០០លាននាក់ ដែលស្មើនឹង ៦០%។

រូបតំណាង

Fornite ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ និងបានទាក់ទាញមនុស្សជាច្រើនរួមទាំងក្មេងៗនិងមនុស្សពេញវ័យ។ វាទទួលបានប្រជាប្រិយខ្ពស់ចាប់តាំងពីអ្នកអភិវឌ្ឍហ្គេមរបស់ក្រុមហ៊ុន Epic Games អនុញ្ញាតឲ្យហ្គេមនេះអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការជាច្រើនរួមមាន iOS, Android, និង Nintendo Switch ជាដើម។

យ៉ាងណាមិញ ក្នុងចំណោមអ្នកលេង ២០០ លាននាក់នេះប្រហែលជា ៨.៣ លាននាក់ប៉ុណ្ណោះជាអ្នកលេងជាប្រចាំ តែខាងក្រុមហ៊ុន Epic Game អាចរកប្រាក់ចំណូលបានជាច្រើនពីអ្នកលេងទាំងនេះដោយសារពួកគេទិញសំលៀកបំពាក់ (costumes) ឲ្យតួអង្គ Hero របស់ខ្លួនឯង និងទិញឲ្យអ្នកដទៃ។

នៅក្នុងខែកក្កដាកន្លងទៅ Fortnite អាចរកប្រាក់ចំណូលបានរហូតដល់ ១ ពាន់លានដុល្លារអាមេរិកតាមរយៈការលក់សំលៀកបំពាក់ (costumes) ទាំងអស់នេះ។

បន្ថែមពីនេះទៀត បច្ចុប្បន្ន Fortnite ត្រូវបានគេចាត់ទុកថាជាហ្គេមដែលមានអ្នកមើលច្រើនបំផុតនៅលើគេហទំព័រ Twitch ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]