ន័រវេស៖ ថ្មីៗនេះនាវាដឹកភ្ញៀវទេសចររបស់ន័រវែស បានយកត្រីងាប់និងបន្លែស្អុយរលួយទៅចម្រាញ់ធ្វើជាថាមពលក្នុងការធ្វើដំណើរ។ នេះយោងតាម World Economic Forum ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។

នាវាទំនើបនេះបានយកកាកសំណល់សេសសល់ដែលមានដូចជាត្រី និងបន្លែស្អុយរលួយទៅចម្រាញ់ធ្វើជាឧស្ម័នធម្មជាតិ (Biogas) សម្រាប់ធ្វើជាថាមពល។ វាមិនត្រូវការប្រើសាំងឬប្រេងដែលជាបញ្ហាធ្វើឲ្យខូចខាតដល់បរិស្ថានទៀតទេ។  ជាទូទៅនាវាជាច្រើននៅលើពិភពលោកបាននិងកំពុងប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃថោកក្នុងការដឹកជញ្ជូនទំនិញនៅលើផ្ទៃទឹក។

យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ (UN International Maritime) បានឲ្យដឹងថា សព្វថ្ងៃការដឹកជញ្ជូនទំនិញតាមនាវាធំៗគឺជាបញ្ហាដ៏ធំដែលបានប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង ពិសេសការបំពុលខ្យល់តែម្តង។ ការបំពុលនេះទៀតសោត ក៏ជាចំណុចមួយដែលអាចបង្កជាជំងឺប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។ វាអាចបង្កជំងឺដូចជា ជំងឺហឺត ជំងឺបេះដូង  និងហើមសួតជាដើម

ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះហើយ ទើបក្រុមហ៊ុនផលិតនាវា Hurtigruten សម្រេចចិត្តផលិតនាវាស៊េរីថ្មីរបស់ខ្លួនដោយការចម្រាញ់សំណល់អាហារធ្វើជាជីវឧស្ម័នដើម្បីធ្វើដំណើរ និងអាចជួយដល់បរិស្ថានបានទៀត។ មិនតែប៉ុណ្ណោះពួកគេក៏បានហាមមិនឲ្យភ្ញៀវទេសចរប្រើប្រាស់របស់របរដែលមានជាតិប្លាស្ទិចនៅលើនាវាទេ។

គួរបញ្ជាក់ថា ន័រវែសជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យបរិស្ថានក្នុងចំណោមប្រទេសទាំងអស់ក្នុងពិភពលោក៕

ការចម្រាញ់ត្រី (រូបតំណាង)
កាក់សំណង់បន្លែស្អុយរលួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]