ភ្នំពេញ៖ ថ្វីត្បិតតែកន្លងមកមានការលើកនិយាយរិះគន់អំពីបញ្ហាទីក្រុងកំពង់សោមអំឡុងពេលដែលសព្វថ្ងៃមានជនជាតិចិនជាច្រើនបាននឹងកំពុងសម្រុកចូលមកស្នាក់នៅបង្កការលំបាកសម្រាប់ពលរដ្ឋខ្មែរដែលមានបំណងទៅដើរលេងកម្សាន្តព្រោះតែតម្លៃនៃផ្ទះសំណាក់ សណ្ឋាគារ និងម្ហូមអាហារឡើងថ្លៃនោះស្រាប់តែតារាសម្តែងស្រីកញ្ញា សួង សាខារ៉ានី បញ្ចេញអារម្មណ៍ពិតថាខ្លួននៅតែស្រលាញ់កំពង់សោម។

ជាការពិតតាមការកត់សម្គាល់ការបង្ហោះចែករំលែកនៅលើបណ្តាញសង្គមពីសំណាក់ប្រជាពលរដ្ឋខ្មែរមួយចំនួនទាក់ទងនឹងរឿងរ៉ាវសណ្តាប់ធ្នាប់ក្នុងទឹកទីដីទីក្រុងកំពង់សោម។មិនតែប៉ុណ្ណោះក៏មានខ្លះទៀតក៏លើកនិយាយរិះគន់ពីបញ្ហាជនជាតិចិនដែលមកស្នាក់នៅទីនោះផងដែរ។

យ៉ាងណាមិញបើងាក់មកចាប់អារម្មណ៍លើតារាសម្តែងស្រីចង្កាស្រួចកញ្ញាសួង សាខារ៉ានីត ឯណ្ណោះវិញថ្មីៗនេះនាងបានបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួនក៏ដូចជាសំណើរខ្លះៗដើម្បីជាការចូលរួមកែលម្អសោភាណ្ឌភាពនិងសណ្តាប់ធ្លាប់នៅទីនោះផងដែរ។ខណៈ សាខារ៉ានីត ក៏បានប្រកាសពីជំហរថាខ្លួននៅតែស្រលាញ់និងបន្តទៅដើរកម្សាន្តនៅកំពង់សោមរហូត។

ស្រីស្រស់ សួង សាខារ៉ានីត បានបន្ថែមថាបើសិនជាអាចធ្វើផ្លូវអោយស្អាតបំពាក់ភ្លើងអមតាមគ្រប់ផ្លូវអោយភ្លឺនឹងមានសន្តិសុខល្អបន្ថែមអោយល្អជាងរាល់ថ្ងៃនេះទៅមិនដឹងជាល្អយ៉ាងណាទេ សសម្រាប់ខ្ញុំថ្លៃបន្តិចក៏មិនថ្វីសំខាន់អោយតែស្អាតសុវត្តិភាពខ្ពស់ក៏អាចទទួលយកបាន ខ្ញុំជាខ្មែរមួយរូបខ្ញុំមិនចោលកំពង់សោមខ្ញុំនៅតែស្រលាញ់ខ្ញុំនៅតែទៅលេងកំពង់សោមរបស់ខ្ញុំ។

សូមបញ្ជាក់ថាតារាសម្តែងកញ្ញាសួងសាខារ៉ានីតកំពុងមមាញឹកនិងសិល្បៈកាន់តែមានសន្ទុះខ្លាំងគួរឲ្យសម្គាល់៕

សួង សាខារ៉ានីត
សួង សាខារ៉ានីត
សួង សាខារ៉ានីត
សាររបស់នាង

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]