អាមេរិក៖ ទីបំផុតសមាគមការពារព្រៃឈើរបស់អាមេរិក (US Forest Service) បានបង្ហាញដើមហេតុដែលបង្កភ្លើងឆេះព្រៃដ៏សន្ធោ​សន្ធៅនៅតំបន់អារីហ្សូណាកាលពី ឆ្នាំ២០១៧

ការបំផ្ទុះគ្រាប់បែកពណ៌នៅអារីហ្សូណា

យោងតាមសារព័ត៌មាន CNN ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧  ប្តីប្រពន្ធមួយគូបាននាំគ្នាដើរទៅកណ្តាលព្រៃអារីហ្សូណា និងយកគ្រាប់បែកពណ៌ទៅដុតបំផ្ទុះនៅទីនោះ។ គ្រាប់បែកពណ៌នេះមានឈ្មោះ Tannerite Gender ជាគ្រាប់បែកម្យ៉ាងផ្ទុះចេញពណ៌២ប្រភេទគឺ ពណ៌ផ្កាឈូក និងខៀវ តំណាងឲ្យយេនដឺមនុស្សប្រុស (ខៀវ) និងមនុស្សស្រី(ផ្កាឈូក)។ 

ជាទូទៅគ្រាប់បែកពណ៌នេះ ត្រូវបានប្តីប្រពន្ធថ្មីថ្មោងយកទៅដុតបំផ្ទុះក្នុងន័យចង់ទាយទុកពីកូនក្នុងផ្ទៃរបស់ពួកគេថាជាប្រុស ឬក៏ជា ស្រី។ ចំណែកប្តីប្រពន្ធមួយគូនេះវិញ បានយកគ្រាប់បែកពណ៌ទៅបំផ្ទុះលេងនៅកណ្តាលព្រៃ ព្រោះចង់ដឹងភេទកូនក្នុងផ្ទៃ ដោយមិនបានគិតគូរពីហានិភ័យអ្វីបន្តិចសោះ។

លោក Dennis និងភរិយា

បន្ទាប់ពីការបំផ្ទុះពួកគេក៏ឃើញភ្លើងឆេះយ៉ាងសន្ធោ​សន្ធៅក្នុងពេលមួយរំពេច។ ជាលទ្ធផលព្រៃឈើប្រមាណ ១៩,០២០ ហិចតា ត្រូវភ្លើងឆេះខ្ទេចគ្មានសល់។

យោងតាមសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា អារីហ្សូណាខាតបង់ទឹកប្រាក់សរុប៨លានដុល្លារ បន្ទាប់ពីការឆេះព្រៃដ៏សន្ធោ​សន្ធៅនេះ។

លោក Dennis Dickey ដែលជាអ្នកដុតគ្រាប់បែកពណ៌ Tannerite Gender នេះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ មិនតែប៉ុណ្ណោះ រដ្ឋក៏តម្រូវឲ្យលោកចេញសងទឹកប្រាក់ដែលខាតបង់សរុប៨លានដុល្លារនេះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]