អ៊ីតាលី៖ កូនប្រុសច្បងរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo កុមារា Cristiano Ronaldo Jr បានស៊ុតបញ្ចូលទីដល់ទៅ ៤គ្រាប់ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះ ៦-០ របស់ក្រុមយុវជនថ្នាលអាយុក្រោម ៩ឆ្នាំរបស់ក្លិបសេះបង្គង់ Juventus ទៅលើក្រុមយុវជនថ្នាលអាយុក្រោម ៩ឆ្នាំរបស់ក្លិប Sparta Novara។

Cristiano Ronaldo Jr
Cristiano Ronaldo

មិនសូវខុសគ្នាពីអតីតខ្សែប្រយុទ្ធឆ្នើមក្រុមអធិរាជស Real Madrid ដែលជាឪពុករបស់កុមារា Ronaldo Jr. ឡើយ ពោលគឺថ្នាល់យុវជនអាយុក្រោម ៩ឆ្នាំរបស់ក្រុម Juventus នេះតែងរកគ្រាប់បាល់ឲ្យក្រុមរបស់គេសឹងតែគ្រប់ការប្រកួតសម្រាប់រដូវកាលថ្មីនេះ ចាប់តាំងតែពីចាកចេញពីក្លិបយក្សអេស្ប៉ាញ មករួមរស់ជាមួយឪពុកនៅក្នុងទឹកដីអុីតាលីនេះមក។

យ៉ាងណាមិញ ការស៊ុតបញ្ចូលទី៤គ្រាប់ក្នុងមួយប្រកួតទៅលើក្រុមថ្នាល់យុវជនអាយុក្រោម ៩ឆ្នាំរបស់ក្លិប Sparta Novara នេះដែរ បានធ្វើឲ្យក្រុមរបស់គេយកឈ្នះក្រុមភ្ញៀវដោយលទ្ធផល ៦-០ឯណោះ ខណៈដែលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo វិញថ្វីបើការប្រកួតជាមួយក្រុម Valencia យប់មិញនេះមិនស៊ុតបញ្ចូលទីមែន តែបានរួមចំណែកយ៉ាងធំនៅក្នុងការជួយក្រុម Juventus ឲ្យបានកៅអីទៅលេងនៅវគ្គ ១៦ក្រុមចុងក្រោយជាបន្ត៕

Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo Jr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]