បណ្តូលពោតបារាំងជាប្រភេទបន្លែម៉្យាងដែលគេនិយមប្រើប្រាស់លាយជាមួយស៊ុប លើសពីនេះយើងក៏អាចអាំង ឬក៏ចំហុយញ៉ាំបាន។

សារធាតុចិញ្ចឹមជាច្រើនបែបច្រើនយ៉ាងរាប់តាំងពីវីតាមីនជាច្រើនប្រភេទ សារធាតុរ៉ែ សារធាតុសរសៃ សារធាតុប្រឆាំងនឹងជាតិពុលជាដើម សុទ្ធសឹងជាតម្រូវការដ៏ចាំបាច់សម្រាប់ខ្លួនប្រាណយើង។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៤យ៉ាងទទួលបានពីការបរិភោគបណ្តូលពោតបារាំង៖

១. ជំរុញដល់សុខភាពឆ្អឹង

បណ្តូលពោតបារាំងជាប្រភពនៃសារធាតុកាល់ស្យូម និងម៉ាញេស្យូមយ៉ាងសំបូរបែប ដែលជាតម្រូវការដ៏ចាំបាច់របស់សរីរាង្គឆ្អឹងរបស់យើង។  ឆ្អឹងអាចមានសភាពរឹងមាំបានក៏អាស្រ័យភាពសម្បូរបែបនៃសារធាតុរ៉ែមួយចំនួន និងជាពិសេសសារធាតុកាល់ស្យូមនេះឯង។

ហេតុនេះហើយប្រភពនៃកាល់ស្យូមទទួលបានពីបណ្តូលពោតបារាំង មិនត្រឹមជួយពង្រឹងសរីរាង្គឆ្អឹងឲ្យកាន់តែរឹងមាំទេ វាក៏ជាតម្រូវការរបស់រាងកាយក្នុងការរក្សាចង្វាក់បេះដូងឲ្យនៅធម្មតា រក្សាកម្រិតនៃសម្ពាធឈាម និងកូលេស្តេរ៉ុល ជាពិសេស ជំរុញដល់ចលនាសាច់ដុំ និងដំណើរការនៃប្រព័ន្ធប្រសាទ។

រូបតំណាង

២. ល្អសម្រាប់សុខភាពបេះដូង

សារធាតុសរសៃទទួលបានពីបណ្តូលពោតបារាំងប្រៀបដូចជាឱសថធម្មជាតិ ជួយរក្សាកម្រិតសារធាតុកូលេស្តេរ៉ុលឲ្យនៅធម្មតា ដែលជាកត្តាដ៏សំខាន់នៃការកាត់បន្ថយហានិភ័យជំងឺប្រព័ន្ធរបត់ឈាម មានដូចជា ជំងឺបេះដូង ជំងឺក្រិនរឹងសរសៃឈាម ជាដើម។

បើយោងតាមរបាយការណ៍វិទ្យាស្ថាននៃបច្ចេកវិទ្យានិងអាហារ បានឲ្យដឹងថា បណ្តូលពោតបារាំងជាបន្លែលេខមួយជួយរក្សាកម្រិតកូលេស្តេរ៉ូលបានយ៉ាងល្អ។

រូបតំណាង

៣. ល្អសម្រាប់សុខភាពភ្នែក

បណ្តូលពោតបារាំងជាប្រភពនៃវីតាមីន A យ៉ាងសំបូរបែបដែលជាតម្រូវការយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់កោសិកាទទួលយកពន្លឺ។  វីតាមីនA ជាមួយនឹងសារធាតុបេតាការូទីន (Beta-Carotene) ទទួលបានពីបន្លែប្រភេទនេះមិនត្រឹមការពារភ្នែកពីជំងឺទាក់ទងនឹងភ្នែកទេ ជាពិសេសថែមទាំងបានពង្រឹងសុខភាពភ្នែកឲ្យកាន់តែល្អទៀតផង។

រូបតំណាង

៤. ល្អសម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារ

ដូចបានរៀបរាប់ខាងលើអីចឹង បណ្តូលពោតបារាំងជាប្រភពនៃសារធាតុសរសៃយ៉ាងសំបូរបែបដែលជាតម្រូវការដ៏សំខាន់សម្រាប់ប្រព័ន្ធរំលាយអាហារ ជាពិសេសពោះវៀនធំ។ វាជួយដល់ការសម្រូបនៃសារធាតុចិញ្ចឹមពីចំណីអាហារ សម្រួលដល់ការដឹកនាំ និងបញ្ចេញចោលកាកសំណល់តាមផ្លូវបញ្ចេញចោល។ អ្នកដឹងទេថា បណ្តូលពោតបារាំងជាឱសថប្រឆាំងនឹងបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។

ការសិក្សាមួយចំនួនបង្ហាញឲ្យដឹងថា បន្លែមួយប្រភេទនេះក៏បានជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]