ភ្នំពេញ៖ កាលថ្មីៗនេះ ប៊្រេននាឡិកាល្បីឈ្មោះលំដាប់ពិភពលោកម៉ាក ស្វីស បានប្រារព្ធធ្វើនូវកម្មវិធីគម្រប់ខួប១០០ឆ្នាំរបស់ MIDO « MIDO 100th Anniversary» ព្រមទាំងដាក់សម្ភោធនូវម៉ូដែលថ្មី ដែលជាផលិតផលមានចំនួនកំណត់ ដោយផ្អែកទៅលើគោលដៅបីគឺ « អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» គឺរួមមានម៉ូដែលឆ្នាំ១៩១៨ ឆ្នាំ២០១៨ និងឆ្នាំ២១១៨ ដើម្បីបង្ហាញអំពីដំណើរការផលិតឥតឈប់ឈរ ក៏ដូចជាកិត្តិស័ព្ទដ៏ល្បីល្បាញ នៃផលិតកម្មនាឡិកា ដែលមានតាំងពីដូនតាមកម្ល៉េះ។

MIDO ធ្វើពិធីគម្រប់ខួប១០០ឆ្នាំ

យ៉ាងណាមិញ នៅក្នុងកម្មវិធីបើកសម្ភោធម្សិលមិញនេះផងដែរ មានវត្តមានភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ ជាពិសេសគឺវត្តមានរបស់លោក គួច ណាវ ដែលជានាយកប្រតិបត្តិមជ្ឈមណ្ឌល នាឡិកាស្វីស និងជប៉ុន និងវត្តមានរបស់លោក Phillippe Antille ប្រធានផ្នែកផលិត និងពិនិត្យគុណភាពនាឡិកា MIDO ដែលធ្វើឲ្យរាត្រីនៃការអបអរគម្រប់ខួប ១០០ឆ្នាំរបស់ MIDO « MIDO 100th Anniversary» កាន់តែមានភាពអាធិកអាធមខ្លាំងឡើង។

MIDO ធ្វើពិធីគម្រប់ខួប១០០ឆ្នាំ

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ លោក Phillippe Antille ក៏បានថ្លែងថា៖ 

«១០០ឆ្នាំ មិនមែនជាពេលវេលាខ្លីនោះទេ វាជាពេលវេលាដ៏គួរឲ្យកត់សម្គាល់និងមានតម្លៃបំផុត មិនខុសអ្វីពីនាឡិកាម៉ាក MIDO ដូច្នោះដែរ ដែលអាចធ្វើដំណើរបានវែងឆ្ងាយខ្លាំងមែនទែន។ ជាការពិតណាស់ មុននឹងលេចចេញជារូបរាងយ៉ាងប្រណីត ប្រកបទៅដោយគុណភាពនេះ នាឡិកាម៉ាក MIDO គឺសុទ្ធសឹងតែបានឆ្លងកាត់នូវ ការច្នៃប្រឌិតនិងការរចនាយ៉ាងផ្ចិតផ្ចង់ ដោយអ្នកជំនាញបច្ចេកទេស នៅឯប្រទេសស្វីស និងត្រូវបានគេដាក់ឈ្មោះថាជា «នាឡិកាគ្មានពេលកំណត់» ដែលមានន័យថា ម៉ូតនីមួយៗរបស់វា សុទ្ធសឹងតែមានភាពទាន់សម័យរយៈពេលវែង រហូតដល់ទៅ១០០ឆ្នាំ ដោយមិនបាច់ខ្វល់ពីភាពហួសសម័យនៃម៉ាកនាឡិកានេះឡើយ។»
លោក Phillippe Antille ប្រធានផ្នែកផលិត និងពិនិត្យគុណភាពនាឡិកា MIDO

លោកបន្តទៀតថា៖

«MIDO មានម៉ូដែលCollection ពិសេសរហូតដល់ទៅ៣ និងសុទ្ធសឹងតែផលិតមានចំនួនកំណត់គឺរួមមាន៖ -នាឡិកានាពេលអតីតកាល១០០ឆ្នាំមុន(ឆ្នាំ១៩១៨) ផលិតចំនួន ១៩១៨គ្រឿង។ -នាឡិកានាពេលបច្ចុប្បន្ន(ឆ្នាំ២០១៨) ផលិតចំនួន ២០១៨គ្រឿង។ -នាឡិកានាពេលអនាគតកាល១០០ឆ្នាំក្រោយ(ឆ្នាំ២១១៨) ផលិតចំនួន ២១១៨គ្រឿង។»
Collection ៣ជំនាន់របស់ MIDO

ជាចុងក្រោយលោក Phillippe Antille ក៏បានបង្ហាញពីអារម្មណ៍រំភើបរីករាយ ក៏ដូចជាសម្ដែងការថ្លែងអំណរគុណជាខ្លាំង ចំពោះអតិថិជនទាំងអស់ទូទាំងសកលលោក ដែលផ្ដល់ទំនុកចិត្ត និងគាំទ្រផលិតផលនាឡិកា MIDO របស់ខ្លួនតាំងពីដើមរៀងមក។

គួរបញ្ជាក់ផងដែរថា នាឡិកា MIDOនេះ គឺជាផ្នែកមួយរបស់ក្រុមហ៊ុន Swatch Group ដ៏ធំ និងឈានមុខគេក្នុងផ្នែកឧស្សាហកម្មនាឡិកាស្វីស ដ៏ល្បីល្បាញនៅក្នុងពិភពលោក ថែមទាំងមានចែកចាយដល់តំណាងលក់ ប្រមាណ ២,៧០០កន្លែង នៅក្នុង៧០ប្រទេសលើពិភពលោកថែមទៀតផង៕

MIDO ធ្វើពិធីគម្រប់ខួប១០០ឆ្នាំ
MIDO ធ្វើពិធីគម្រប់ខួប១០០ឆ្នាំ
MIDO ធ្វើពិធីគម្រប់ខួប១០០ឆ្នាំ
MIDO ធ្វើពិធីគម្រប់ខួប១០០ឆ្នាំ
MIDO ធ្វើពិធីគម្រប់ខួប១០០ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]