ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ មានការអបអរសាទរតារាចម្រៀងដ៏មានប្រជាប្រិយភាពលោកខេមរៈ សិរីមន្ត ពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយលោក និងគ្រួសារទទួលបានចំណងដៃគ្រាប់ពេជ្រមួយគ្រាប់ សមាជិកថ្មីជាកូនស្រីទី៣ ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀត។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសដ៏មានមន្តស្នេហ៍រូបនេះ បានបង្ហាញនូវសកម្មភាព ផ្តល់ភាពកក់ក្តៅទៅកាន់កូនស្រីជាទីស្រលាញ់ដែលទើបតែនឹងកើត និងភរិយាដែលខំប្រឹងប្រែងបង្កើតកូនឲ្យខ្លួន នៅក្នុងមន្ទីរពេទ្យយ៉ាងមានសុភមង្គលយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ លោកក៏បានបញ្ចេញសារមួយដ៏ខ្លី តែពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ បានចាក់ដោតអារម្មណ៍អ្នកគាំទ្រគ្រប់គ្នា ដោយក្នុងនោះលោកបាននិយាយទៅកាន់ ភរិយាយ៉ាងដូច្នោះថា៖«អគុណអូន បងស្កប់ស្កល់ណាស់ នៅគ្រប់យ៉ាងដែលអូនផ្ដល់ឲ្យបង ជាពិសេសកូនទាំងបីនាក់របស់យើង »។

សកម្មភាព និងសារដ៏ខ្លីមួយនេះបាន ធ្វើឲ្យមហាជនជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលពិតជាមានភាពផ្អែមល្ហែម និងតែងតែផ្តល់នូវសុភមង្គលទៅឲ្យភរិយាសឹងគ្រប់ពេល ជាពិសេសគឺពេលវេលាដ៏ល្អដែល ទើបតែទទួលបានកូនស្រីម្នាក់ទៀតបែបនេះ៕

សូមទស្សនារូបភាព ដ៏មានសុភមង្គលរបស់តារារូបនេះខាងក្រោមនេះ៖ 

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងកូនៗ
ភរិយាខេមរៈ សិរីមន្ត ទើបសម្រាលកូន
កូនខេមរៈ សិរីមន្ត ដែលទើបកើត
កូនខេមរៈ សិរីមន្ត ដែលទើបកើត
ខេមរៈ សិរីមន្ត បង្ហាញភាពកក់ក្តៅកូនទើបកើត
ខេមរៈ សិរីមន្ត បង្ហាញភាពកក់ក្តៅកូនទើបកើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត