ហ្វីលីពីន៖ បុរសពាក់អាវ Superman ម្នាក់ត្រូវបានគេចាត់ទុកដូចជាវីរបុរស ក្រោយពេលគាត់ប្រើស្បែកជើងស៊កដែលពាក់ជាប់នឹងជើង យកទៅពន្លត់ភ្លើងបានសម្រេចនៅក្នុងផ្សារទំនើប SM Ecoland Annex ក្នុងទីក្រុងដាវ៉ាវ។

ម្ចាស់វីដេអូ Ron Bongcayao Moncada បានថតសកម្មភាពរបស់លោក Juvanie Ladano Castañares (បុរសក្នុងវីដេអូ) យកទៅបង្ហោះនិងចែករំលែក មានគេមើលជាង ៣លានដង។

គេឃើញលោក Juvanie ពាក់អាវ Superman  មានភាពក្លាហាន មិនខ្លាចញញើត ដើរសំដៅទៅកន្លែងផ្ទុះសេខ្សែភ្លើងដែលកំពុងបង្កភ្លើងឆាបឆេះ និងពន្លត់អគ្គិភ័យបានភ្លាមៗដោយគ្រាន់តែប្រើស្បែកជើងស៊ករបស់លោកតែប៉ុណ្ណោះ។

មនុស្សជាច្រើនមានការកោតសរសើរនឹងភាពក្លាហាននេះ ហើយចាត់ទុកលោកថាជា Superman ហើយអ្នកខ្លះទៀតដាក់រហ្សនាមឲ្យលោកថា Slipperman (កំពូលបុរសស្បែកជើងស៊ក)៕

រូបភាពនៅកន្លែងកើតហេតុ

ទស្សនាវីដេអូនៅខាងក្រោម៖ 

Comment អ្នកសរសើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]