ភ្នំពេញ៖ ម្ចាស់ពានរង្វាន់កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ប្អូនប្រុសទេព ពិសិដ្ឋ បានទទួលបានជោគជ័យនៅក្នុងកម្មវិធី ធ្វើឲ្យមហាជនជាច្រើនពិតជាមានការពេញចិត្តយ៉ាងខ្លាំង ព្រោះថាសមត្ថភាពរបស់ប្អូន ពិតជាសាកសមបំផុតនៅក្នុងការកាន់ពានរង្វាន់មួយនេះ។

តែបើងាកទៅមើលរូបសម្រស់របស់ម្ចាស់ពានរង្វាន់រូបនេះវិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ប្អូនប្រុសទើបតែមានវ័យ១៤ឆ្នាំនោះទេ ក៏ប៉ុន្តែមើលទៅពិតជាសង្ហាមិនចាញ់កម្លោះៗប៉ុន្មាននោះទេ មិនត្រឹមតែប៉ុណ្ណោះគេក៏បានចាប់អារម្មណ៍ទៅលើមុខមាត់ និងស្នាមញញឹមរបស់ប្អូនប្រុសតែម្តង ឃើញហើយពិតជាសង្ហា។

ការសរសើរនេះមិនបានប៉ុន្មានផង ក៏ស្រាប់តែលេចនូវរូបភាពជាច្រើនសន្លឹករបស់ម្ចាស់ពានរង្វាន់រូបនេះ នៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើន ឃើញហើយបើកភ្នែកធំៗ ព្រោះថានេះជាលើកទីមួយហើយដែលបានឃើញមុខមាត់របស់ប្អូន កាលពីក្មេងបែបនេះ មើលទៅពិតជាគួរឲ្យស្រលាញ់តែម្តង។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានសរសើរដល់ប្អូនប្រុស ដែលមានរូបសម្រស់អំណោយផល តាំងតែពីក្មេង ទោះបីជាបច្ចុប្បន្នប្អូនទើបតែមានវ័យ១៤ឆ្នាំយ៉ាងណាក្តី តែប៉ុន្មានឆ្នាំខាងមុខប្អូនប្រុស ពិតជាកាន់តែសង្ហា មិនខាននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ម្ចាស់ពានរង្វាន់ទេព ពិសិដ្ឋ
ម្ចាស់ពានរង្វាន់ទេព ពិសិដ្ឋ
ម្ចាស់ពានរង្វាន់ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ កាលពីក្មេង
ទេព ពិសិដ្ឋ កាលពីក្មេង
ទេព ពិសិដ្ឋ កាលពីក្មេង
ទេព ពិសិដ្ឋ កាលពីក្មេង
ទេព ពិសិដ្ឋ កាលពីក្មេង
ទេព ពិសិដ្ឋ កាលពីក្មេង
ទេព ពិសិដ្ឋ កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព ពិសិដ្ឋ