អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានផ្ដួលក្រុម Young Boys យ៉ាងលំបាកដោយលទ្ធផល ១-០ សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Champions League វគ្គសន្សំពិន្ទុប្រចាំពូល H កាលពីយប់មិញនេះ។

Marouane Fellaini
Jose Mourinho

នៅក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Manchester United មានឱកាសស៊ុតបញ្ចូលទីច្រើនគួរសមដែរ ប៉ុន្ដែបែរជាភ្លាត់ស៊ុតរំលងរបារទីទៅវិញ ខណៈដែលក្រុមភ្ញៀវដែលអញ្ជើញមកពីស៊ុយអែតវិញ ក៏មានឱកាសស៊ុតចំគោលដៅខ្លះៗផងដែរតែមិនបានសម្រេចដូចគ្នា ហើយលទ្ធផល ០-០ ក៏រក្សារហូតដល់បញ្ចប់វគ្គទី១តែម្ដង។

យ៉ាងណាមិញ នៅចុងវគ្គទី២ នាទី៩០+១ទៅហើយក្រុមយក្សអង់គ្លេស បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ Young Boys បានយ៉ាងអស្ចារ្យគឺធ្វើបានសម្រេចដោយខ្សែបម្រើក្រុមជម្រើសជាតិប៊ែលហ្សុិក កីឡាករ Marouane Fellaini ដែលធ្វើឲ្យគ្រូបង្វឹកលោក Jose Mourinho  រំភើបចិត្តយ៉ាងខ្លាំងរហូតដល់លោកបានយកកន្ត្រកដបទឹកទៅគប់ និងគ្រវាត់ចោលទាំងអស់តែម្ដង។

Jose Mourinho
Jose Mourinho

គួរឲ្យផងដែរថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវដឹកដៃគ្នាជាមួយក្រុម Juventus ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាបន្ត ទោះបីជានៅសល់មួយប្រកួតទៀតនៅក្នុងដៃក៏ដោយ៕

Jose Mourinho និង Marouane Fellaini

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]