អុីតាលី៖ ខ្សែប្រយុទ្ធ Mario Mandzukic បានស៊ុតបញ្ចូលទីមួយគ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ Juventus យកឈ្នះទៅលើក្រុមភ្ញៀវ Valencia ដោយលទ្ធផល ១-០សម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ក្របខណ្ឌ Champions League វគ្គសន្សំពិន្ទុប្រចាំពូល H កាលពីយប់មិញនេះ។

Mario Mandzukic

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអុីតាលីចំនួន ៣៣សម័យកាលនេះ គឺកើតឡើងក្រោយពេលដែលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបញ្ជូនបាល់យ៉ាងល្អចូលប្រអប់គ្រោះថ្នាក់ ដើម្បីឲ្យខ្សែប្រយុទ្ធក្រុមជម្រើសជាតិក្រូអាតនេះ ស៊ុតបញ្ចូលទីស្រួលៗ។

យ៉ាងណាមិញ មួយគ្រាប់របស់ខ្សែប្រយុទ្ធវ័យ ៣២រូបនេះគឺជាគ្រាប់បាល់លើកដំបូងរបស់គេហើយនៅក្របខណ្ឌ Champions League ចាប់តាំងពីរូបគេអាចស៊ុតបញ្ចូលទីបាន ២គ្រាប់ អំឡុងការប្រកួតតទល់នឹងក្រុមអធិរាជស Real Madrid កាលពីវគ្គ៨ក្រុមចុងក្រោយកន្លងទៅ។

Mario Mandzukic និង Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo

ឆ្លងតាមជ័យជម្នះ ១-០ទៅលើក្រុម Valencia នេះដែរ ក្រុម Juventus នឹងត្រូវដឹកដៃគ្នាជាមួយក្រុមបិសាចក្រហម Manchester United ដែលឈរនៅលេខរៀងទី២ នៅក្នុងពូល H ជាមួយគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយជាបន្ត៕

ក្រុម Juventus
ក្រុម Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]