ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ តារាកំប្លែងស្រី ខ្ញុង កំពុងតែទទួលបានការគាំទ្រ ពីសំណាក់មហាជនយ៉ាងខ្លាំង ពីសមត្ថភាពក្នុងការនិយាយកំប្លែង របស់នាង។ ជាពិសេស ក្រោយពីនាង បានប្រកាសពីទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹង លោក កៃដ ជាតារាកំប្លែងដូចគ្នា ក៏កាន់តែប្រជាប្រិយភាពរបស់នាង កាន់តែខ្លាំង និងចាប់អារម្មណ៍ជាងមុន។

ក្នុងនោះដែរ បើក្រឡេកមើលចំណូលរបស់ តារាស្រីរូបនេះ ក៏កាន់តែរកបានមិនធម្មតាដែរ ក្នុងឱកាសរដូវធ្លាក់ខ្យល់នេះ។ មិនតែប៉ុណ្ណោះ ក៏មានមនុស្សជាច្រើននាក់ ពិតជាចង់ដឹងថា តើអ្នកនាង ទទួលបានប្រាក់កម្រៃប៉ុន្មាន រាល់ពេលចូលរួមកម្មវិធីម្តងៗ។

ក្នុងនោះ អ្នកនាង ខ្ញុង នៅពេលចូលរួមកម្មវិធីម្តង ទទួលបាន៨០០ដុល្លារ ដោយនាង អាចលេងកំប្លែង និងធ្វើជាពិធីការិនី បើកក្បាលកម្មវិធីផង ហើយសម្រាប់ លោក កៃដ ទទួលបាន៥០០ ដុល្លារ បើតាមប្រភពជិតស្និទ្ធ បានបង្ហើបប្រាប់ខ្មែរឡូត។ ភាគច្រើន រាល់កម្មវិធីនីមួយៗ ម្ចាស់កម្មវិធី តែងអញ្ជើញពួកគេទាំងពីរ ទៅចូលរួម ដើម្បីបង្កើន បរិយាកាសកាន់តែសប្បាយរីករាយ។

ចំពោះតម្លៃខ្លួនរបស់ពួកគេ ក៏បានធ្វើឲ្យហ្វេនបានគិតថា មិនថ្លៃ ឬថោកនោះដែរ តែជាតម្លៃសមស្របមួយដែលម្ចាស់កម្មវិធីនីមួយៗ អាចទទួលយកបាន ព្រោះថា អ្នកទាំងពីរ ពិតជាមានសមត្ថភាពពិតមែន៕ 

ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង