ភ្នំពេញ៖ បណ្តាញសារព័ត៌មានបច្ចេកវិទ្យាដ៏ល្បីៗទូទាំងពិភពលោក កំពុងតែចុះផ្សាយ និងកោតសរសើរពីទូរទស្សន៍សាមសុងស៊េរីថ្មី QLED 8K, Q900R ដែលវាមានសមត្ថភាពធ្វើឲ្យរូបភាពកាន់តែច្បាស់ និងបែបធម្មជាតិពិតៗ សម្រាប់ការរចនាវិញបែប Digital គឺស្អាតគ្មានទាស់ ថែមទាំងមានបំពាក់នូវបច្ចេកវិទ្យា 8K AI Upscaling ផងដែរ ។

ទូរទស្សន៍សាមសុងស៊េរីថ្មី QLED 8K

នៅក្នុងព្រឹត្តិការណ៍ IFA 2018 ទូរទស្សន៍សាមសុង Q900R QLED 8K ទទួលបានការគ្រាំទ្រយ៉ាងច្រើន និងពេញនិយមពីសំណាក់អ្នកជំនាញខាងឧស្សាហកម្ម និងអ្នកនៅក្នុងឧស្សាហកម្ម ជាមួយនឹងដំណោះស្រាយយ៉ាងពិតប្រាកដរបស់ទូរទស្សន៍សាមសុង QLED 8K ដែលបានបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើប 8K AI upscaling របស់ក្រុមហ៊ុនសាមសុង។ ក្រុមហ៊ុនក៏កំពុងតែជម្រុញផ្នែកបច្ចេកវិទ្យាទូរទស្សន៍ឲ្យមានភាពជឿនលឿន និងសមស្របសម្រាប់អតិថិជនជុំវិញពិភពលោក ។

ភាពជឿទុកចិត្តលើបច្ចេកវិទ្យាមួយនេះត្រូវបានចុះផ្សាយដោយសារព័ត៌មានបច្ចេកវិទ្យាល្បីល្បាញ និងត្រួតពិនិត្យដោយប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស។ Q900R ត្រូវបានគេដាក់ពិន្ទុយ៉ាងល្អឥតខ្ចោះគឺ 5/5 ដែលបញ្ជាក់ថា «វាគឺការចាប់ផ្តើមមួយនៃទូរទស្សន៍ 8K មុនដំបូងគេបង្អស់»។ ទីពីរ វាគឺជាទូរទស្សន៍ដែលមានរូបភាពច្បាស់ជាងគេដែលមិនធ្លាប់មានពីមុនមក។ នៅពេលដែលបច្ចេកវិទ្យាទាំងពីរនេះត្រូវបានដាក់បញ្ចូលគ្នា ធ្វើឲ្យអ្នកទទួលបាននូវគុណភាពរូបភាពភ្លឺច្បាស់តាមបែបធម្មជាតិនិងមានមានអារម្មណ៍ថាកំពុងនៅទីកន្លែងនោះពិតៗ។ 

ម្យ៉ាងវិញទៀត គេហទំព័រ Pocket-Lint ដែលជាគេហទំព័រព័ត៌មានបច្ចេកវិទ្យារបស់ចក្រភពអង់គ្លេស បានសរសើរចំពោះប្រព័ន្ធដំណើរការរបស់ទូរទស្សន៍សាមសុង QLED 8K នេះផងដែរ ដោយទទួលស្គាល់ថា វាមានសម្ថតភាពខ្ពស់ក្នុងការដំណើរការលើការផ្តល់រទិន្នន័យដ៏ធំសម្បូរបែប ជាហេតុធ្វើឲ្យកម្រិតច្បាស់របស់ទូរទស្សន៍កាន់តែល្អឥតខ្ចោះ។ ទូរទស្សន៍ QLED 8K បានផ្តល់នូវបទពិសោធន៏ HDR (High Dynamic Range) ដ៏ល្អបំផុតដែលលោកអ្នកមិនធ្លាប់បានឃើញនៅក្នុងទូរទស្សន៍ណាមួយនៅឡើយរហូតមកដល់សព្វថ្ងៃនេះ ។

ទូរទស្សន៍សាមសុងស៊េរីថ្មី

បន្ថែមលើនេះទៀត គេហពំទ័រ HD Guru ដែលជាគេហទំព័រត្រួតពិនិត្យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ក៏បានផ្តល់ពិន្ទ 5/5 ទៅលើស្តង់ដារកម្រិត Full HD ដែលមានភាពភ្លឺច្បាស់ និងរស់រវើក ជាអ្វីដែលពួកគេចង់បាន។ ទូរទស្សន៍សាមសុង QLED 8K បានផ្តល់នូវរូបនភាពដ៏ភ្លឺច្បាស់បំផុត ជាមួយបទពិសោធន៍កម្រិតពណ៌ខ្មៅដិត និងពណ៌ដ៏សម្បូរបែប ដែលធ្វើឲ្យអ្នកអាចមើលឃើញយ៉ាងច្បាស់ ។

ទស្សនាវដ្តី Forbes ក៏បានសម្តែងការចាប់អារម្មណ៍ផងដែរថា ទោះបីជាទូរទស្សន៍ប្រភេទ 8K នៅមានកម្រិតក៏ដោយ ប៉ុន្តែ pixels នៅតែរក្សាភាពច្បាស់របស់វាបានល្អណាស់ ពិតជាគួរឱ្យភ្ញាក់ផ្អើលជាខ្លាំងចំពោះគុណភាពរូបភាព។

សារព័ត៌មានបច្ចេកវិទ្យាដ៏ល្បីល្បាញមួយផ្សេងទៀត ដែលមានឈ្មោះថា Digital Trends ក៏បាននិយាយដែរថា នាពេលបច្ចុប្បន្ននេះ មិនមានទូរទស្សន៍ 85 inch ណាដែលល្អជាងនេះទៀតទេនៅលើភពផែនដី។ ម្យ៉ាងទៀតនៅវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូ បានផ្តល់ពានរង្វាន់ដល់ Q900R ហើយបាននិយាយថា ប្រសិនបើអ្នកអាចមានលទ្ធភាព ដាក់វានៅក្នុងផ្ទះ វាជាការបង្ហាញដ៏អស្ចារ្យមួយ ពីព្រោះជា Top Choice របស់វេបសាយ AVS សម្រាប់ឆ្នាំ 2018។ សម្រាប់ទូរទស្សន៍សាមសុង QLED 8K នេះផងដែរ នឹងមានវត្តមាននៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]