ថៃ៖ រឿងរ៉ាវជុំវិញនឹងវីដេអូឃ្លីប របស់បុរសជាអ្នកជំនួញទ្រព្យស្តុកស្ដម្ភម្នាក់ ស្ទុះមកទះកំផ្លៀងនារីកែភេទស្រស់ស្អាត ដែលជាបុគ្គលិកសណ្ឋាគារមួយកន្លែង ក្នុងប្រទេសថៃ ដោយសារហាមប្រាមមិនឲ្យជក់បារី ល្បីកក្រើកលើបណ្តាញសង្គម និងរងការរិះគន់មិនសំចៃមាត់នោះ ទីបំផុតកាលពីថ្មីៗនេះ បុរសជើងខ្លាំងខាងលើ បានចេញមុខសុំទោសនាង និងសងសំណង។

នាង Panita Kochprapa

នាង Panita Kochprapa មានអាយុ ២៥ឆ្នាំ ត្រូវបានគេស្គាល់ថា ជានារីកែភេទម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត មិនចាញ់នារីពិតៗ ហើយនាងគឺជាបុគ្គលិកម្នាក់ ដែលបម្រើការនៅសណ្ឋាគារលំដាប់ផ្កាយ៤ Krungsri River Hotel ស្ថិតក្នុងក្រុង Ayutthaya ប្រទេសថៃ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នាង Panita បានរៀបរាប់ប្រាប់ ជុំវិញនឹងករណីដែលបុរសជាអ្នកជំនួញ នាយកនៃ Nava Nakorn Industrial Zone លោក Surasi Haengsrisuwan បានប្រើហិង្សាទះកំផ្លៀងនាងនោះ បានកើតឡើង កាលពីថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ។

នាងបានបញ្ជាក់ប្រាប់ថា នៅក្នុងថ្ងៃនោះ នាងគ្រាន់តែប្រាប់អ្នកជំនួញលោក Surasi សូមកុំជក់បារីនៅក្នុងភោជនីយដ្ឋាន (ឬកន្លែងញ៉ាំអាហារ) ក្នុងសណ្ឋាគារ ព្រោះវាជាកន្លែងដែលត្រូវបានខាងសណ្ឋាគារហាមឃាត់ ដែលជាហេតុធ្វើឲ្យលោក Surasi ខឹងក្នក់ចិត្ត និងតាមរករឿងនាង។

រូបភាពពីកាម៉េរាសុវត្ថិភាព
«ខ្ញុំបានប្រាប់គាត់ថា អត់ទោសលោក សូមមេត្តាកុំជក់បារីនៅក្នុងភោជនីយដ្ឋាន ព្រោះវាអាចនឹងបណ្តាលឲ្យមានសញ្ញាអាសន្ននៃអគ្គីភ័យ។ គាត់ក៏បានឆ្លើយតបមកខ្ញុំវិញថា “កុំចេះ! យើងមិនមែនភ្លើទេ!”» នាង Panita បានឲ្យដឹង។
រូបភាពពីកាម៉េរាសុវត្ថិភាព

ក្រោយមកអ្នកគ្រប់គ្រងសណ្ឋាគារ ក៏បានចូលមកជួយសម្របសម្រួលស្ថានការណ៍នៅពេលនោះ និងបានប្រាប់ឲ្យនាង Panita ដើរចេញពីកន្លែងនេះផងដែរ។

យ៉ាងណាមិញ តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាពក្នុងសណ្ឋាគារ គេឃើញថា Panita នាងក៏បានដើរចេញពីទីនោះ និងងាកមកធ្វើការងារនាងជាបន្ត ប៉ុន្តែលោក Surasi មិនអស់ចិត្ត នៅតាមមកសន្សំរឿងជាមួយនាង។

បន្ទាប់មក អ្នកទាំងពីរក៏បាននិយាយឆ្លើយឆ្លងគ្នា រហូតលោក Surasi ខឹងទប់ចិត្តមិនបាន ក៏ស្ទុះទៅទះកំផ្លៀងនាង Panita មួយដៃតែម្តង។

រូបភាពពីកាម៉េរាសុវត្ថិភាព

ជុំវិញនឹងករណីនេះ ក្រោយកើតហេតុ នាង Panita ក៏បានដាក់ពាក្យបណ្ដឹងទៅប៉ូលិសផងដែរ។

ថ្លែងប្រាប់កាសែតក្នុងស្រុក លោក Surasi បានអះអាងក្ដែងៗថា មកពីនាងបុគ្គលិកសណ្ឋាគាររូបនេះឈ្លើយដាក់លោកមុន ហើយលោកក៏ជឿជាក់ថា នាងក៏ដឹងថាខ្លួននាងបានធ្វើអ្វីនោះដែរ។

ប៉ុន្តែទោះយ៉ាងណា លោក Surasi បដិសេធមិនព្រមនិយាយលម្អិតពីនាង Panita ថាយ៉ាងណានោះឡើយ។ ព្រោះតែលោកនៅតែបន្តបដិសេធដដែលៗ ដើម្បីយកត្រូវខ្លួនឯង ហើយអះអាងថា លោកក៏មិនបានដឹងថា Panita នាងគឺជានារីកែភេទនោះទេ។

ដោយឡែក យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ អ្នកទាំងពីរត្រូវបានកោះហៅមកជួបគ្នានៅប៉ុស្តិ៍នរគបាល Phra Nakhon Sri Ayutthaya ដើម្បីពិភាក្សានិងដោះស្រាយជុំវិញនឹងករណីនេះ ស្របពេលដែលលោក Surasi ក៏សម្រេចទទួលស្គាល់កំហុស និងសុំទោសនាង Panita នូវអ្វីដែលបានកើតឡើង និងបានផ្តល់ជាប្រាក់សំណង ៤០ ០០០បាត (ប្រហែល ១ ៣០០ដុល្លារអាមេរិក) ដល់នាងផងដែរ។

ចំណែកឯ នាង Panita ក៏បានយល់ព្រមទទួលយក និងបញ្ចប់ករណីនេះត្រឹមនេះ។

នាង Panita Kochprapa

ក្រោយមក នាង Panita ក៏បានប្រកាសនៅលើហ្វេសប៊ុករបស់នាង ដើម្បីបញ្ជាក់ប្រាប់ដល់អ្នកគាំទ្រនាងកន្លងមកឲ្យដឹងដែរថា «ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំទទួលបានយុត្តិធម៌ និងការសុំទោសពីលោក Surasi Haengsrisuwan ហើយ។ ខ្ញុំទទួលយកចំពោះការសុំទោសមួយនេះ ហើយខ្ញុំនឹងមិនបន្តរឿងក្តីនេះទៀតទេ។ ខ្ញុំគិតថា ខ្ញុំយកបានភាពស្អាតស្អំរបស់ខ្ញុំមកវិញហើយ។ អរគុណអ្នករាល់គ្នាចំពោះការគាំទ្រ និងលើកទឹកចិត្តដល់រូបខ្ញុំ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

នាង Panita Kochprapa
នាង Panita Kochprapa ដាក់ពាក្យបណ្ដឹងមកប៉ូលិស
នាង Panita Kochprapa ដាក់ពាក្យបណ្ដឹងមកប៉ូលិស
នាង Panita Kochprapa
នាង Panita Kochprapa និងលោក Surasi
លោក Surasi Haengsrisuwan
នាង Panita Kochprapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]