ថៃ៖ នេះបើយោងតាមប្រភពព័ត៌មានថៃមួយ បានឲ្យដឹងថា កាលពីនៅក្មេងៗ មុនពេលចូលប្រឡូកក្នុងពិភពសិល្បៈ តារាសម្តែងស្រីល្បីឈ្មោះ Mai Davika ធ្លាប់ជាមិត្តភក្តិជិតស្និទ្ធជាមួយនឹង តារាសម្តែងស្រីប្រចាំប៉ុស្តិ៍លេខ៣ថៃ Kimmy Kimberley Anne Tiamsiri ដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

កាលនោះតារាសម្តែងស្រី Kimberley ធ្លាប់បានប្រាប់ទៅកាន់ អតីតអ្នកគ្រប់គ្រងនាងថា នាងធ្លាប់មានមិត្តភក្តិជិតស្និទ្ធម្នាក់ ដែលមានឈ្មោះថា Mai Davika ដែលនាងមិនត្រឹមតែមាន សម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានរាងខ្ពស់ និងស្លីមស្អាតថែមទៀតផង។

Kimmy Kimberley

គួររំឮកថា តារាសម្តែងស្រី Mai Davika បានចាប់ផ្តើមការងារនៅក្នុងវិថីសិល្បៈដំបូង គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អ្នកចាត់ការតារាល្បីឈ្មោះអ្នកនាង A-Supachai ដែលខុសគ្នាពីតារាស្រី Kimberley ពីព្រោះតែកាលនោះនាងបានចុះកុងត្រា ជាមួយនឹងអ្នកគ្រប់គ្រងផ្សេងមុន Mai Davika

យ៉ាងណាមិញ Mai Davika បានមានកេរ្តិ៍ឈ្មោះល្បាញល្បីល្បាញខ្លាំង ក្រោយចុះកុងត្រាសម្តែងរឿង ឲ្យប៉ុស្តិ៍លេខ៧ថៃ ប៉ុន្តែទោះជាយ៉ាងណា ក្រោយពីផុតកំណត់កុងត្រា Mai Davika ក៏បានផ្តាច់ខ្លួនមកក្លាយជាតារាឯករាជ្យ ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយមកទល់សព្វថ្ងៃនេះផងដែរ៕

Mai Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]