អូស្រ្ដាលី៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ត្រូវបានប្រភពទម្លាយឱ្យដឹងថាលោកបានគប់កុំព្យូទ័រយួរដៃ (Laptop) របស់លោកផ្ទប់ទៅនឹងជញ្ជាំង នៃបន្ទប់ដែលលោកកំពុងស្នាក់នៅក្នុងប្រទេសអូស្រ្ដាលី ក្រោយពីលោកទទួលដំណឹងថាក្រុមជម្រើសជាតិកម្ពុជាភ្លាត់ចាញ់ក្រុមជម្រើសជាតិវៀតណាមដល់ទៅ ៣-០ រួចមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing.vn របស់ប្រទេសវៀតណាម។

Keisuke Honda

ស្របពេលក្រុមជម្រើសជាតិកម្ពុជាត្រូវធ្វើការប្រកួតបង្រ្គប់កិច្ចជាមួយក្រុមជម្រើសជាតិវៀតណាមនៅក្នុងពានរង្វាន់ AFF Suzuki Cup 2018 នាកីឡដ្ឋាន Mỹ Đình National Stadium កាលពីថ្ងៃសៅរ៍ កន្លងទៅ គេសង្កេតឃើញមានតែវត្តមានរបស់គ្រូបង្គោលលោក Félix Agustín González Dalmás តែប៉ុណ្ណោះដែលបានមកដឹកនាំកូនក្រុមដោយផ្ទាល់។

ដោយឡែកចំពោះអតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិជប៉ុនរូបនេះវិញ គឺលោកមិនមានវត្ដមានជាមួយក្រុមជម្រើសជាតិកម្ពុជានៅក្នុងការប្រកួតនោះទេ ដោយសារលោកត្រូវមានភារកិច្ចជួយក្រុម Melbourne Victory ដែលត្រូវប្រកួតតទល់ជាមួយក្រុម Sydney FC កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ លទ្ធផលនៃការប្រកួតគឺកម្ពុជាបានបរាជ័យក្រោមថ្វីជើងក្រុមវៀតណាមដល់ទៅ ៣-០ ឯណោះ។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា បានអស់ឱកាសឡើងទៅលេងនៅជុំបន្ដក្នុងពានរង្វាន់ AFF Suzuki Cup 2018 ក្រោយពីឆ្លងកាត់ការប្រកួត៤លើកក្នុងពូល A កន្លងទៅ ដែលក្រុមគោព្រៃកម្ពុជាបានភ្លាត់ចាញ់ការប្រកួតដល់ទៅ ៣ប្រកួត ប៉ុន្ដែអាចយកឈ្នះក្រុមជម្រើសជាតិឡាវដោយលទ្ធផល ៣-១ ផងដែរ។

ទោះបីជាយ៉ាងណា យើងនឹងតាមដានបន្តទៅទៀត ថាតើលោក ហុងដា ពិតជាបានបញ្ចេញប្រតិកម្មដូចអ្វីដែលប្រភពបានទម្លាយប្រាប់សារព័ត៌មានបរទេសមែនឬក៏អត់៕

Félix Agustín González Dalmás
Keisuke Honda
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]