ចិន៖ ការប្រកួតដ៏អស្ចារ្យមួយដែលយើងពុំឃើញពីមុនមក រវាងអ្នកប្រដាល់សេរី  ប៉ះជាមួយគូ្រក្បាច់គុណតៃជី។ អ្វីដែលមិននឹកស្មានដល់គឺគ្រាន់តែរយៈពេល ៥វិនាទីប៉ុណ្ណោះ អ្នកប្រដាល់សេរីអាចផ្តួលគ្រូក្បាច់គុណតៃជីឲ្យសន្លប់ស្តូកនៅលើសង្វៀន។

រូបភាពក្នុងការប្រកួត

គ្រូក្បាច់គុណតៃជីរូបនេះមានឈ្មោះ Zhu Chunping អាយុ ៤៧ឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីជាច្រើនទសវត្សរ៍មកហើយ។ ចំណែកម្ខាងទៀតកីឡាករ Yao Hantian អាយុ ២២ឆ្នាំ ទើបតែហាត់ក្បាច់ប្រដាល់សេរីបានមួយឆ្នាំជាងប៉ុណ្ណោះ។ ការប្រកួតនេះធ្វើឡើងនៅក្នុងទីក្រុងស៊ូចូវ ក្នុងគោលបំណងស្វែងរកថាតើក្បាច់គុណមួយណាខ្លាំងជាង។ ទោះយ៉ាងណាត្រឹម  ៥វិនាទីប៉ុណ្ណោះ អ្នកប្រដាល់កែងឆេះជង្គង់ហោះ វ៉ៃតែមួយដៃសោះក៏អាចផ្តួលគ្រូក្បាច់គុណតៃជីដ៏ល្បីឲ្យសន្លប់នៅនឹងកន្លែងតែម្តង។

អាជ្ញាកណ្តាលបានបញ្ចប់ការប្រកួត និងប្រញាប់ពិនិត្យមើលគ្រូក្បាច់គុណតៃជី ព្រោះខ្លាចគាត់ស្លាក់ខ្យល់ តែសំណាងល្អ  ពីរបីនាទីក្រោយ គាត់អាចងើបឡើងវិញ ហើយចុះពីសង្វៀនដោយខ្លួនឯងបាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]