កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ផលិតកម្ម YG ទើបតែបានបញ្ចេញ វីដេអូចម្រៀងទោល សម្រាប់ សមាជិកក្រុម BLACKPINK ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាងល្បីៗជាច្រើនក្នុងស្រុក។

ទន្ទឹមនឹងនេះដែរ លោក Mino ដែលជាតារារួមផលិតកម្មជាមួយនឹង Jennie បានបញ្ចេញសារខ្លីៗ ទៅកាន់អ្នកគាំទ្រផងដែរថា លោកក៏មានបទចម្រៀងទោល មួយបទដែលត្រៀមសម្រាប់ ការប្រកួតប្រជែង ជាមួយនឹងបទ SOLO របស់ Jennie។

ជាការពិតណាស់ តារាប្រុសល្បីឈ្មោះ សមាជិកក្រុម WINNER ម្នាក់នេះ ទើបតែចេញវីដេអូចម្រៀងទោលដំបូង របស់ខ្លួនមួយបទ កាលពីថ្ងៃម្សិលមិញនេះ ដែលមានចំណងជើងថា FIANCÉ។

ក្នុងនោះដែរ Mino ក៏បានផ្ដល់បទសម្ភាសន៍ និយាយអំពីបទចម្រៀងថ្មីរបស់លោកផងដែរ។ ដោយលោកបានបង្ហាញពី អារម្មណ៍រីករាយ ចំពោះលទ្ធផលដ៏ល្អ ដែល Jennie ទទួលបាន ប៉ុន្តែលោកក៏បាន បង្ហាញពីការព្រួយបារម្ភ យ៉ាងខ្លាំងផងដែរ ចំពោះបទចម្រៀងរបស់លោក និងការធ្វើយ៉ាងណា ដើម្បីឲ្យទទួលបានលទ្ធផលល្អ អាចប្រកួតប្រជែងជាមួយនឹង Jennie បាន៕

បើចង់ជ្រាបច្បាស់ថា បទចម្រៀងថ្មីរបស់ Mino បានអត្ថន័យយ៉ាងណា?

សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព Mino
រូបភាព Jennie
រូបភាព Mino
រូបភាព Jennie
រូបភាព Mino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]