ម៉ិកស៊ិក៖ លោក Pedro Franco ធ្លាប់មានឈ្មោះជាបុរសទម្ងន់យក្សធ្ងន់ជាងគេបំផុតលើពិភពលោក។ យោងតាមសារព័ត៌មាន Daily Mail ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា កាលពីមុនលោក Pedro មានទម្ងន់សរុប ៥៨៤ គីឡូក្រាម

លោក Pedro និងគ្រូពេទ្យមុនពេលវះកាត់

កាលពីមុនគាត់មិនអាចដើរទៅណាបានទេ។ អស់រយៈពេល១០ឆ្នាំមកហើយដែល លោក Pedro ត្រូវដេកនៅលើគ្រែមួយកន្លែងក្នុងផ្ទះរបស់គាត់ដែលស្ថិតនៅក្នុងទីក្រុង Aguascalientes

ទើបតែពេលថ្មីៗនេះប៉ុណ្ណោះ លោក Pedro អាចងើបពីគ្រែបាន ក្រោយពីការវះកាត់បូមយកខ្លាញ់ចេញដោយជោគជ័យ។  លោកបានស្រកអស់ពាក់កណ្តាលនៃទម្ងន់សរុបកាលពីមុន។ ឥឡូវនេះគាត់មានទម្ងន់សរុប ២៩៨គីឡូ (ស្រកអស់២៨៦គីឡូ)

យោងតាមប្រសាសន៍របស់លោក Pedro ផ្ទាល់បានឲ្យដឹងថា “កាលខ្ញុំមានអាយុ៦ឆ្នាំ ខ្ញុំមានទម្ងន់៦០គីឡូបាត់ទៅហើយ"។ គាត់បន្តថា “ មិនមែនខ្ញុំមិនចេះមើលថែខ្លួនឯងទេ ប៉ុន្តែវាជាជំងឺដែលមានតាំងពីកំណើតរបស់ខ្ញុំមកម៉្លេះ"

គួរបញ្ជាក់ថា លោក Pedro ត្រូវធ្លាប់បានគេកត់ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក (Guinness World Records) ជាប់ជាបុរសដែលមានទម្ងន់ធ្ងន់ជាងគេបំផុតលើពិភពលោក៕

ឥឡូវគាត់អាចងើបឈរវិញបានហើយ
ក្រោយពេលវះកាត់ដោយជោគជ័យ
លោក Pedro និងគ្រូពេទ្យមុនពេលវះកាត់
លោក Pedro និងគ្រូពេទ្យមុនពេលវះកាត់
លោក Pedro និងម្តាយមុនពេលវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]