ថៃ៖ បាតុភូតដ៏កម្រនិងអស្ចារ្យមួយ ដែលធ្វើឱ្យភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ ព្យុះពពកកួចទឹក ឬខ្មែរយើងនិយមហៅថា "ប្រមោយទឹក" បានកើតឡើងតំណាលគ្នាម្តង៤ នៅក្បែរកោះលំហែដាច់ស្រយាលមួយរបស់ថៃ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ២០១៨ កន្លងទៅថ្មីៗនេះ។ 

ទិដ្ឋភាពប្រមោយទឹកម្តង៤

បើតាមវីដេអូស្តែងៗថតដោយលោក Kim Puyu ដែលជាអ្នកធ្វើការលើកោះនោះ គេឮទេសចរអឺរ៉ុបនិយាយថា "វាជាព្យុះកំបុតត្បូង ដែលកំពុងស្រូបទឹក" ខណៈនារីវ័យក្មេងម្នាក់ទៀតលាន់មាត់ថា "ព្រះអើយ ស្អីគេហ្នឹង?"។ មិនត្រឹមប៉ុណ្ណោះ អ្នកខ្លះថាមិនធ្លាប់ឃើញសូម្បីតែមួយផង តែនេះពិតជាអស្ចារ្យណាស់ដែលឃើញដល់ទៅបួនក្នុងពេលតែមួយ។

បើតាមអ្នកនាំពាក្យផ្នែកឧតុនិយម លោក ស៊ូរ៉ាពុង សារ៉ាផា បាតុភូតប្រមោយទឹកនេះជារឿងសាមញ្ញទៅហើយនៅម្តុំឆ្នេរសមុទ្រអាន់ដាម៉ាន់ (Andaman Sea) អំឡុងរដូវភ្លៀង ប៉ុន្តែអ្វីដែលកម្របំផុតនោះគឺ ការកួចទឹកម្តងមួយដំប.ដូច្នេះ។

គួរឱ្យដឹងថា "ប្រមោយទឹក" ជាព្យុះពពកកួចទឹកបញ្ឈរឡើងលើមេឃ ដែលបង្ហាញរូបរាងលើផ្ទៃទឹក។ ភាគច្រើនគេឃើញបាតុភូតនេះនៅតំបន់ត្រូពិក និងបាត់ទៅវិញក្រោយកើតឡើងបានពីរបីនាទី ឬនៅពេលវាផ្លាស់ទីទៅដល់ដីគោក៕ 

រូបតំណាងប្រមោយទឹកផ្សេងទៀត
រូបតំណាងប្រមោយទឹកផ្សេងទៀត
រូបតំណាងប្រមោយទឹកផ្សេងទៀត
រូបតំណាងប្រមោយទឹកផ្សេងទៀត
រូបតំណាងប្រមោយទឹកផ្សេងទៀត

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]