ថៃ៖ នៅក្នុងឆ្នាំ២០១៨នេះ យើងសង្កេតឃើញថា មានតារាថៃប្រុសស្រីជាច្រើនគូ បានសម្រេចចិត្តចូលរោងការតាមប្រពៃណី សាងជីវិតគ្រួសារយ៉ាងមានសុភមង្គល រហូតធ្វើឲ្យគូស្នេហ៍តារាថៃជាច្រើនគូផ្សេងទៀត ជ្រួលជ្រើមចង់រៀបគម្រោងចូលរោងការ ដូចគេផងដែរ។

ជាក់ស្តែង ក្នុងនោះក៏មានគូស្នេហ៍តារាល្បីៗចំនួន៣គូ ដែលបច្ចុប្បន្នកំពុងក្លាយជាទីចាប់អារម្មណ៍ សម្រាប់មហាជន ដោយសារតែពួកគេមានភាពស្រស់ស្អាតសាកសមគ្នា និងជាពិសេសស្រលាញ់យល់ចិត្តគ្នា ជាច្រើនឆ្នាំណាស់មកហើយ ប៉ុន្តែនៅតែមិនទាន់ឮកំណត់ថ្ងៃរៀបការជាក់លាក់ណាមួយ នៅឡើយនោះទេ។

តារាសម្តែងប្រុស Dan Worrawech និងតារាសម្តែងស្រីគួរឲ្យស្រលាញ់ Pattie Ungsumalynn ត្រូវបានគេដឹងថា អ្នកទាំងពីរបានស្រលាញ់គ្នារយៈពេលជាង៨ឆ្នាំមកហើយ ហើយពួកគេក៏បានបង្កើតនូវអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន។ តួយ៉ាង នៅចុងឆ្នាំ២០១៨នេះ ពួកគេថែមទាំងមាន គម្រោងទៅដើរលេងកម្សាន្តនៅឯ អ៊ីតាលី ជាមួយនឹងគ្រួសារទាំងសងខាងថែមទៀតផង។

Dan Worrawech និង Pattie Ungsumalynn

ដោយឡែក ងាកមកគូស្នេហ៍កំពូលSweet មួយគូទៀតវិញ គឺតារាសម្តែងប្រុស Mark Prin និងតារាសម្តែងស្រី Kimmy Kimberley Anne Tiamsiri ដែលពួកគេទាំងពីរបានទាក់ទងស្រលាញ់គ្នា រយៈពេលជាង៥ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ ពួកគេតែងតែធ្វើដំណើរកម្សាន្តជាមួយគ្នា និងបង្កើតនូវអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមជាច្រើន រហូតធ្វើឲ្យអ្នកគាំទ្រលួចច្រណែនថែមទៀតផង។

Mark Prin និង​ Kimmy Kimberley

ដោយឡែក ចំណែកគូចុងក្រោយឯណេះ គឺតារាសម្តែងប្រុសស្រីល្បីឈ្មោះ Nadech Kugimiya និង Yaya Urassaya ត្រូវបានគេចាត់ទុកថា ជាគូស្នេហ៍ដែលគូឲ្យស្រលាញ់បំផុត រាល់ពេលដែលពួកគេនៅក្បែរគ្នា។

យ៉ាងណាមិញ នៅក្នុងឆ្នាំនេះផងដែរ ពួកគេក៏បានសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាជាច្រើន ដូចជាដើរលេងកម្សាន្តនៅឯក្រៅប្រទេស ដូចជានៅ ហុងកុង និងទីក្រុង ប៉ារីស ប្រទេសបារាំងជាដើមផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណា មហាជនជាច្រើន ក៏ប្រាថ្នាចង់ឲ្យគូស្នេហ៍តារាទាំង៣គូនេះ នឹងចូលរោងការសិរីមង្គល ក្នុងពេលឆាប់ៗនេះខាងមុខនេះផងដែរ៕

ចុះប្រិយមិត្តវិញ ចង់ឲ្យគូមួយណាចូលរោងការមុនគេ? 

Nadech Kugimiya និង Yaya Urassaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]